អតីត​ប្រធាន​ក្រុម​ជំរើសជាតិ​អូស្ត្រាលី Mark Milligan ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​

2021/06/03 08:56:37 pm        115

​បាល់ទាត់៖ ​អតីត​ប្រធាន​ក្រុម​ជំរើសជាតិ​អូស្ត្រាលី Mark Milligan បេក្ខភាព​ឈ្នះ​ជើងឯក AFC Asian Cup និង​ធ្លាប់​បង្ហាញខ្លួន​នៅ World Cup បួន​លើក​នោះបាន​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​ហើយ ​នៅ​ដំណាច់​រដូវ​កាល​នេះ​នៃ​ក្របខណ្ឌលី​គ​កំពូល​អូស្ត្រាលី A-League​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប​ Macarthur FC នឹង​បញ្ចប់​អាជីព​កីឡាករ​របស់ខ្លួន​នៅ​ខែក្រោយ​នេះ ហើយ​ឡើងមក​ធ្វើការ​ជាមួយ​ក្រុមការងារ​គ្រូបង្វឹក​របស់​ក្លិប​វិញ​។ ​Mark Milligan គឺជា​សមាជិក​របស់​ក្រុម​ជំរើសជាតិ​អូស្ត្រាលី​ ដែល​ឈ្នះ​ជើងឯក AFC Asian Cup លើកដំបូង​នៅ​ឆ្នាំ២០១៥ លើ​ទឹកដី​របស់ខ្លួន​។ ​Milligan ធ្លាប់​មានមុខ​នៅ World Cup បួន​លើក​រាប់​តាំងពី​ឆ្នាំ២០០៦ នៅ​អាល្លឺម៉ង់ ​ដែល​នៅពេល​នោះគេ​ទើប​មាន​វ័យ ២០ឆ្នាំ ហើយក៏​តែងតែ​ជា​ជំរើស​ដំបូង​រហូត​ជាមួយ​ក្រុម​ជំរើសជាតិ​អូស្ត្រាលី និង​បាន​ចូល​លេង World Cup ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង, ២០១៤ នៅ​ប្រេ​ស៊ី​ល និង ២០១៨ នៅ​រុស្ស៊ី​។ ​Mark Milligan ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​ជាច្រើន​ ដែល​ភាគច្រើន​នៅ​តំបន់​អាស៊ី និង​នៅ​អឺរ៉ុប​ម្តង​ដែរ​ជាមួយ​ក្លិបស្កុ​ត​ឡេ​ន Hibernian៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm