ការតវ៉ាទូទាំងពិភពលោកនៅតែបន្ត សម្រាប់ការគាំទ្រអ៊ីស្រាអែល និងប៉ាឡេស្ទីន ស្របពេលជម្លោះកាន់តែតានតឹង

2023/10/12 08:18:27 pm        112

ប្រជាជនរាប់រយនាក់ក្នុងប្រទេសជាច្រើន បន្តប្រមូលផ្តុំគ្នាក្នុងការតវ៉ាកាលពីថ្ងៃពុធ (១១ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ខណៈជម្លោះកាន់តែតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ (៧ តុលា) ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរទៅលើតំបន់ ហ្គាហ្សា។

ក្រុមបាតុកររាប់រយនាក់នៅអាហ្រ្វិកខាងត្បូង អូទ្រីស ជប៉ុន កាណាដា អេស្បាញ និងប្រទេសជាច្រើនទៀត បានប្រមូលផ្តុំគ្នាតវ៉ា និងស្រែកពាក្យស្លោកដូចជា «ដោះលែងប៉ាឡេស្ទីន» អំឡុងពេលបាតុកម្ម។ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនបាននិយាយថា «យើងចង់ឱ្យពិភពលោកដឹងថា ការកាន់កាប់របស់អ៊ីស្រាអែល ត្រូវតែបញ្ចប់។ ប៉ាឡេស្ទីនជាមនុស្ស ហើយពួកគេមានសិទ្ធិក្នុងការរស់រាន ហើយនិងមានសិទ្ធិរស់នៅក្នុងជីវិតធម្មតាដូចមនុស្សគ្រប់រូបក្នុងពិភពលោកដែរ»។

ទន្ទឹមនឹងនេះ ក៏មានមនុស្សរាប់រយនាក់ចេញតវ៉ានៅក្នុងប្រទេសជាច្រើន និងទីតាំងសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាល ដូចជានៅរដ្ឋធានីព្រុចស៊ែល នៃប្រទេសបែលហ្ស៊ិក សភាអឺរ៉ុបនៅទីក្រុងព្រុចស៊ែល អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសអូស្ត្រាលី និងប្រទេសជាច្រើនទៀត ដើម្បីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេសម្រាប់រដ្ឋជ្វីហ្វរបស់អ៊ីស្រាអែល ផងដែរ។

ក្រុមបាតុករបានលើកស្លាកសញ្ញាដែលសរសេរថា «សាមគ្គីភាពជាមួយអ៊ីស្រាអែល» និងពលរដ្ឋផ្សេងទៀត ដែលរងការវាយប្រហារពីក្រុមហាម៉ាស ក៏ដូចជាពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមផ្សេងទៀត បន្ទាប់ពីក្រុមហាម៉ាស បានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងការសងសឹករបស់អ៊ីស្រាអែល ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួសជាច្រើន សម្រាប់ភាគីទាំងសងខាង ចាប់តាំងពីការវាយប្រហារមក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm