ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡនស្គី (Volodymyr Zelensky) បានលើកទឹកចិត្តមេដឹកនាំពិភពលោកឲ្យទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងការបង្ហាញសាមគ្គីភាពជាមួយប្រជាជនរបស់ខ្លួន និងដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀត ដោយនិយាយថា វាអាចជួយ «សង្គ្រោះប្រទេសរបស់អ្នក»។

លោក ហ្សេឡិនស្គី បានធ្វើការអធិប្បាយកាលពីថ្ងៃពុធ នៅខាងក្រៅកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) និងមុនពេលកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាការជួបជុំម្តងក្នុងរយៈពេលមួយខែម្តងនៃប្រទេសប្រមាណ៥០ ដែលកំពុងផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងគីវនៅក្នុងសង្គ្រាមការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

លោកបានលើកឡើងអំពីការគាំទ្រដែលអ៊ុយក្រែនទទួលបានក្នុងថ្ងៃដំបូងនៃការលុកលុយពេញលេញរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ថា៖ «វាសំខាន់ណាស់ ដែលមិនឯកោ វាពិតជាសំខាន់ខ្លាំងណាស់»។
សារព័ត៌មាន Axios បានរាយការណ៍ថា លោកហ្សេឡិនស្គី បានស្នើសុំទៅទស្សនកិច្ចអ៊ីស្រាអែល ក្នុងការបង្ហាញសាមគ្គីភាព។ ចំណែកសារព័ត៌មាន The Hill ពុំអាចបញ្ជាក់ដោយឯករាជ្យលើសំណើនេះបានទេ។