មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក បានិយាយថា យោធាសហរដ្ឋអាមេរិក នឹងបញ្ជូននាវាផ្ទុកយន្តហោះមួយគ្រឿងផ្សេងទៀត ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ។ ចំណាត់ការនេះធ្វើឡើងក្នុងពេលជម្លោះកើនឡើងរវាង ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នករាយការណ៍ព័ត៌មានថានាវា USS Dwight D. Eisenhower និងក្រុមវាយប្រហាររបស់វានឹងចេញដំណើរលើការដាក់ពង្រាយតាមកាលបរិច្ឆេទរយៈពេលយូរ ទៅកាន់តំបន់ទទួលខុសត្រូវទីបញ្ជាការអឺរ៉ុប។
លោកKirby និយាយបន្ថែមថា ដំបូងពួកវានឹងធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់ទិក និងចូលទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ ជាកន្លែងដែលនាវានឹងអាចប្រើប្រាស់បានប្រសិនបើត្រូវការ។
សហរដ្ឋអាមេរិក បានបញ្ចូនរួចហើយនាវាផ្ទុកយន្តហោះរដ្ឋ USS Gerald R. Ford និងក្រុមវាយប្រហាររបស់វា ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេភាគខាងកើត នៅតំបន់សមុទ្រនៅជិតប្រទេសអ៊ីស្រាអែល។
មន្ត្រីសហរដ្ឋអាមេរិក និយាយថា ចំណាត់ការទាំងនេះមានបំណងរារាំងប្រទេសណាមួយ ឬក្រុមណាមួយ ដែលអាចគិតពីការទាញយកប្រយោជន៍ពីអស្ថិរភាពនិងធ្វើឲ្យច្របូកច្របល់ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននៅទីបញ្ចប់។
រដ្ឋាភិបាលសហរដ្ឋអាមេរិក សង្ឃឹមថានឹងតាមដានប្រទេសអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការប្រយុទ្ធរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ មិនឲ្យវិវឌ្ឍន៍ចូលទៅក្នុងជម្លោះក្នុងតំបន់កាន់តែធំ។
