ក្រុមអ្នកជួយសង្គ្រោះទាញយកសពពីអគារ ដែលត្រូវបានវាយប្រហារតាមអាកាសពីសំណាក់អ៊ីស្រាអែល

2023/10/12 11:02:08 pm        117

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងធ្វើការវាយប្រហារទ្រង់ទ្រាយធំលើគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា នាថ្ងៃព្រហស្បតិ៍ (ទី១២ ខែតុលា) ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅកាន់តំបន់ដើម្បីជួបមេដឹកនាំទាំងសងខាងនៃជម្លោះនេះ។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលបានវាយប្រហារទៅគោលដៅនានា នៅតំបន់ហ្គាសា អស់រយៈពេលជាច្រើនថ្ងៃ ដែលជាការសងសឹក ចំពោះការវាយប្រហារកាលពីចុងសប្តាហ៍ពីសំណាក់ពួកសកម្មប្រយុទ្ធហាម៉ាស ដោយបានទម្លុះរបងព្រំដែនដែលព័ទ្ធជុំវិញ ហើយបានបាញ់រះទាំងកម្រោលតាមបណ្ដាទីប្រជុំជន និងភូមិនានា ក្នុងទឹកដីអ៊ីស្រាអែល រហូតបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១.២០០នាក់ ស្លាប់ និងជាង ២.៧០០នាក់ រងរបួស ព្រមទាំងត្រូវបានចាប់ជាចំណាប់ថ្នូរច្រើននាក់ទៀត។

នៅវេលាម៉ោងប្រហែល ៤ និង ៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលបានប្រាប់ថា ខ្លួនកំពុងធ្វើ «ការវាយប្រហារទ្រង់ទ្រាយធំ» លើគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ១៥នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនេះ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់ថា យន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើទីក្រុងហ្គាសា ហើយអាជ្ញាធរតំបន់ហ្គាសា ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសលើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់នេះដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន នៅមុននេះ ដោយដកស្រង់សម្ដីពីក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១.២០០នាក់ ហើយអ្នករងរបួសប្រហែល ៥.៦០០នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm