
រដ្ឋាភិបាលក្រុមតាលីបង់ ប្រទេសអាហ្វហ្គានីស្ថាន បានបន្ទាបចំនួនអ្នកស្លាប់ពីរញ្ចួយដីជាបន្តបន្ទាប់មកត្រឹមជាង ១.០០០នាក់ កាលពីថ្ងៃពុធ ខណៈការរញ្ជួយថ្មី បានធ្វើឲ្យប្រជាជននៅភូមិជាច្រើនភ័យខ្លាច ដែលត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយ។ ការរញ្ជួយចុងក្រោយ បានវាយប្រហារនៅពេលព្រឹកព្រលឹម មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្ត Herat ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ ចំណាយពេលនៅយប់ទី៤ ក្នុងទីចំហ បន្ទាប់ពីរញ្ជួយដីកាលពីថ្ងៃសៅរ៍។ លោក Abdul Qudos អាយុ៣២ឆ្នាំ និយាយថា វាគួរឲ្យរន្ធត់ ខេត្ត Herat ទាំងមូល គួរឲ្យខ្លាច។ យើងភ័យខ្លាច ទោះបីជានៅពេលយើងមើលឃើញដើមឈើមានចលនាតាមខ្យល់ យើងគិតថា វាមានរញ្ជួយដីមួយផ្សេងទៀតនឹងមកដល់។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ កាលពីពេលដំបូង បានដាក់ចំនួនអ្នកស្លាប់កាលពីចុងសប្តាហ៍ដល់ចំនួន២.០៥៣នាក់។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខភិបាលសាធារណៈ លោក Qalandar Ebad បានរួមចំណែកដល់ការភ័នច្រឡំ ចំពោះតំបន់នៅដាច់ស្រយាល និងរាយការទ្វេដង អំឡុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ។
លោកនិយាយថា នៅពេលភូមិទាំងមូលជាច្រើន ត្រូវបានបំផ្លាញ ហើយចំនួនប្រជាជនត្រូវបានលុបចោល ការផ្ទៀងផ្ទាត់ប្រជាជនដែលរងផលប៉ះពាល់ និងជនរងគ្រោះ ព្រមទាំងចំនួនអ្នករងរបួស គឺជាដំណើរការដ៏ពិបាក ហើយលោកបាននិយាយបន្ថែមថាមនុស្ស ២.៤០០នាក់ បានរងរបួស។
លោកលោក Qalandar Ebad និយាយថាការរញ្ជួយដីចុងក្រោយកាលពីថ្ងៃពុធ មនុស្សយ៉ាងហោចណាស់ម្នាក់ បានស្លាប់ និង១៣០នាក់ បានរងរបួស។