
សារព័ត៌មាននេះ បានការពារការសម្រេចចិត្តរបស់ខ្លួន ដែលមិនពណ៌នាក្រុមសកម្មប្រយុទ្ធហាម៉ាសថាជា «ភេរវករ» ក្នុងការរាយការណ៍អំពីការវាយប្រហារថ្មីៗនេះ ក្នុងប្រទេសអ៊ីស្រាអែល។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា គោលនយោបាយនេះ «កំពុងដំណើរការទៅដោយភាពអាម៉ាស់»។
អ្នកនាំពាក្យរបស់BBC បានបញ្ជាក់ថា វាគឺជាជំហរដ៏យូរអង្វែងមួយសម្រាប់អ្នកសារព័ត៌មានរបស់ខ្លួន ក្នុងការមិនប្រើពាក្យនេះ ដោយខ្លួនឯង លុះត្រាតែកំណត់វាចំពោះអ្នកផ្សេង។
អ្នកឆ្លើយឆ្លងព័ត៌មាន BBC ជើងចាស់ លោកJohn Simpson បាននិយាយថា៖«ការហៅនរណាម្នាក់ថាជាភេរវករ មានន័យថា «អ្នកកំពុងគាំទ្រគេនោះ» ។
ប៉ុន្តែលោក Shapps បាននិយាយថា សារព័ត៌មាន BBC ត្រូវការស្វែងរក«ត្រីវិស័យសីលធម៌»របស់ខ្លួន។