
ទីភ្នាក់ងារព័ត៌មានមួយដែលមានទំនាក់ទំនងទៅនឹងទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ និងស៊ីរី បានជំរុញឲ្យក្រុមប្រទេសឥស្លាមប្រកាសពីការគាំទ្ររួបរួមរបស់ពួកគេសម្រាប់ប៉ាឡេស្ទីន។
សារព័ត៌មាន Nournews បានរាយការណ៍ថា លោកអ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់សមភាគីស៊ីរីនៅការសន្ទនាតាមទូរស័ព្ទថា៖ បណ្តាប្រទេសឥស្លាម និងអារ៉ាប់ ក៏ដូចជាប្រជាជនសេរីទាំងអស់នៃពិភពលោក ត្រូវតែឈានដល់ជំហរតែមួយ ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មនៃរបបជ្វីហ្វនិយម(Zionist) ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេគាបសង្កត់នោះ»។
ប្រទេសអ៊ីរ៉ង់ និងស៊ីរី គឺជាសម្ព័ន្ធមិត្តយូរមកហើយ នៅមជ្ឈិមបូព៌ា។
ឥទ្ធិពលសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាម បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្គត់ផ្គង់ដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ ( Bashar al-Assad) ជាមួយនឹងការផ្តល់មូលនិធិ និងកិច្ចសន្យាអាជីវកម្មដែលរកកម្រៃបានដ៏ច្រើនលើបលប់នោះ។