ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីរម្លឹកខួបទី៥៧៧ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំ«ពិធីប្រគល់រង្វាន់ការប្រកួតសរសេរអក្សរផ្ចង់ Hangeul នៃទិវា Hangeul»។
កម្មវិធីប្រកួតនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយបានទទួលស្នាដៃអក្សរផ្ចង់ជាច្រើនទាក់ទងនឹងប្រ ទេសកូរ៉េ រួមមានកំណាព្យកូរ៉េ អត្ថបទចម្រៀង និងសាច់រឿងភាគកូរ៉េជាដើម។ កម្មវិធីប្រកួតនេះមានបេក្ខជនចំនួន ៥នាក់បានឈ្នះរង្វាន់ឆ្នើម។
ស្នាដៃការប្រកួតសរសេរអក្សរផ្ចង់ឆ្នើមបំផុតប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយការសហការរួមគ្នារយៈពេល១ខែរបស់និស្សិតផ្នែកភាសាកូរ៉េ នៃសាកលវិទ្យាល័យការពារជាតិ ហើយម្ចាស់ជយលាភីរង្វា ន់ឆ្នើមបំផុតនៅឆ្នាំនេះគឺ ខុម រស្មី។ ម្ចាស់ជយលាភីឆ្នើមបន្ទាប់គឺ ហួត វ៉ាន់នី ដែលជាអ្នកទទួលបន្ទុកផ្នែ កទំនាក់ទំនងវប្បធម៌ និងជាអ្នកគ្រប់គ្រងផ្នែកភាសាកូរ៉េនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ Han-Cam។
ឯកឧត្តម ឯកអគ្គរដ្ឋទូត PARK Jung-Wook មានសេចក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីទិវា Hangeul នៅកម្ពុជានាពេលនេះ ដើម្បីប្រារព្ធខួបទី៥៧៧ នៃទិវា Hangeul។
ឯកឧត្ដមប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ឧត្តមភាព និងភាពស្រស់ស្អាតរបស់ Hangeul ឱ្យកាន់តែទូលំទូលាយនៅក្នុ ងប្រទេសកម្ពុជានាពេលអនាគត និងបានស្នើឱ្យអ្នកពាក់ព័ន្ធនឹងការបង្រៀនភាសាកូរ៉េ និងសហគមន៍កូរ៉េទាំងអស់ រួបរួមកម្លាំងគ្នាដើម្បីសម្រេចបាននូវកិច្ចការនេះ៕ ដោយ៖ គង់ ឌិន