ផ្សារដើមគថ្មីមានអាជីវករប្រមាណ ៧០ភាគរយចុះឈ្មោះអាជីវកម្ម និងគ្រោងបើកដំណើរការឆាប់ៗនេះ

2023/10/13 12:57:48 am        786

​ភ្នំពេញ៖ ផ្សារដើមគថ្មីនឹងបើកដំណើរការឆាប់ៗនេះហើយ ខណៈមានអាជីវករប្រមាណ ៧០ភាគរយបានមកចុះឈ្មោះអាជីវកម្ម សម្រាប់អាជីវករ នឹងទទួលបានការលក់រយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

​ទីក្រុងពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មីនឹងបើកដំណើរការឆាប់ៗនេះហើយ គិតមកដល់ពេលនេះ តូបផ្សារមានអាជីវករប្រមាណ ៧០ភាគរយហើយបានមកចុះឈ្មោះដំណើរការអាជីវកម្ម។ នេះបើតាមលោក JIN FAN ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ផ្សារដើមគរថ្មីបានប្រាប់នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងតំបន់ទីក្រុងពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ។

លោក JIN FAN បានបន្ថែមថា អាជីវករនឹងទទួលបានការបើកលក់រយៈពេល២ឆ្នាំដោយឥតគិតថ្លៃតូប ហើយតូបស្តង់នីមួយៗ គឺមានបន្ទប់ស្នាក់នៅខាងលើ។ ផ្សារដើមគរថ្មីនេះ គឺមានបោះដុំទំនិញគ្រប់មុខ និងបន្លែផ្លែឈើមកពីប្រទេសចិន ថៃ ឡាវ វៀតណាម និងកម្ពុជាផ្ទាល់។

ខណៈអញ្ជើញទស្សនកិច្ចផ្សារដើមគរថ្មីនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្សារដើមគរថ្មីនេះ នឹងធ្វើឱ្យរាជធានីភ្នំពេញប្រែមុខមាត់ថ្មីមួយទៀតតាមរយៈការអភិវឌ្ឍនេះ ព្រោះជាផ្សារបោះដុំធំជាងគេនៅភ្នំពេញ។ ផ្សារដើមគរថ្មីនៅមានផ្ទៃដីប្រមាណ២០ហិកតា និងមានរៀបចំសំណង់អាគារស្អាតរៀបរយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងផ្ដល់ឱ្យអាជីវករអាចធ្វើអាជីវកម្មបានរីកចម្រើន។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា រដ្ឋនិងជំរុញការអភិវឌ្ឍនេះឱ្យស្របទៅតាមការរីកចម្រើនរបស់ទីក្រុង ក្នុងការគិតគូរពីរបៀបរៀបរយតាមដងផ្លូវក៏ស្ថិតក្នុងគម្រោងផ្សារដើមគរថ្មីនេះផងដែរ គឺនឹងឱ្យអ្នកលក់ដូរតាមផ្លូវក្បែរផ្សារដើមគរក្នុងខណ្ឌទួលគោកមកលក់ដូរនៅផ្សារដើមគរថ្មីនេះវិញ ដើម្បីសោភ័ណភាពទីក្រុង និងរបៀបរៀបរយតាមទីសាធារណៈ ព្រោះថា ផ្សារដើមគរថ្មីនេះគឺនៅជាប់មហាវិថីឈ្នះ ឈ្នះ ដែលមានការតភ្ជាប់គ្នាជាមួយផ្លូវក្រវាត់ក្រុងទី៣ ដែលអាចចរាចរណ៍រថយន្តដឹកទំនិញ បន្លែត្រីសាច់បានយ៉ាងងាយស្រួល និងមិនបណ្ដាលឱ្យចរាចរណ៍មមាញឹកក្នុងទីក្រុងផង។

ឯកឧត្តម វ៉ាង វិនធាន បានអបអរសាទរចំពោះគម្រោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ។ ឯកឧត្តមញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជា ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំងពីរ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគនៅរាជធានីភ្នំពេញតាមរយៈការជំរុញវិនិយោគិនរបស់ចិនមកវិនិយោគនៅកម្ពុជា និងនិយាយដោយឡែកគឺនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត។

សូមជម្រាបថា ផ្សារដើមគរថ្មី គឺស្ថិតនៅជាប់មហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនៅលើដីតំបន់បឹងតាមោក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm