មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណ ត្រូវបានសម្ពោធឱ្យបើកដំណើរការជាផ្លូវការ

2023/10/13 01:14:59 am        606

ភ្នំពេញ៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ យូ យានហុង សមាជិកគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងជាលេខាធិការនៃសមាជិកដឹកនាំបក្សកុម្មុយនីសចិន និងជាប្រធានគណៈកម្មាធិការជាតិវេជ្ជសាស្ត្របុរាណចិន និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុ រាណចិន-កម្ពុជា នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។..….

លោកជំទាវសាស្រ្តាចារ្យ យូ យានហុង បានថ្លែងថា ឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ នៃការបង្កើតទំ នាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ចិន និងកម្ពុជា បានរួមគ្នាប្រារព្ធ និងអបអរសាទរយ៉ាងឱឡារិក ក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា ប្រកបដោយអត្ថន័យកាន់តែវិសេសវិសាល។ លោកជំទាវសាស្ត្រាចារ្យបន្តថា ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជានេះ មិនត្រឹមតែជួយស្វែងយល់ពីកិច្ចការសំខាន់នៃការកសាងគំរូ និងផ្លូវថ្មីសម្រាប់មជ្ឈមណ្ឌលឱសថបុរាណចិននៅក្រៅប្រទេសប៉ុណ្ណោះទេ គឺថែមទាំងជំរុញឱ្យចំណងមិត្តភាពចិន-កម្ពុជាកាន់តែស៊ីជម្រៅ និងរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីថែមទៀត។

លោកជំទាវសាស្រ្តាចារ្យបន្ថែមថា ឱសថបុរាណចិន គឺជាវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ហើយត្រូវបានបន្តអភិវឌ្ឍដោយប្រជាជន នៃគ្រប់ក្រុមជនជាតិនៅក្នុងប្រទេសចិនអំឡុងពេលជីវិតរស់នៅ ផលិតកម្ម និងការតស៊ូប្រឆាំងនឹងជំងឺតាំងពីយូរលង់មក។ រដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍឱសថបុរាណចិននេះ។ ក្នុងប៉ុន្មានឆ្នាំនេះ ឱសថបុរាណចិន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធវេជ្ជសាស្ដ្រអន្ដរជាតិ។ ឱសថបុរាណចិន បានផ្សព្វផ្សាយ និងត្រូវបានប្រើប្រាស់នៅ ១៩៦ប្រទេស និងតំបន់ក្នុងពិភពលោក ហើយមានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់។

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា បានសម្តែងនូវការដឹងគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិ តចិន ដែលបានផ្តួចផ្តើមឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជានេះឡើង។ ឯកឧត្តមរ ដ្ឋមន្រ្ដីបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋដែ លចូលមកពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ ក្រសួងសុខាភិបាលបានលើកទឹកចិត្តបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណ ដែលសមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រ ប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៕ អត្ថបទ រដ្ឋា អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm