កំពង់ឆ្នាំង: ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយនិងធ្វើជីវ:សុវត្ថិភាពនៅតាមទីផ្សារនិងកន្លែងលក់ដូរសត្វមាន់ទាសាច់ជ្រូកនិងនៅតាមកន្លែងសត្វឃាត រោងចិញ្ចឹមសត្វមាន់ទានៅក្នុងក្រុងកំពង់ឆ្នាំង ដោយតម្រូវអោយអ្នកលក់ដូរ អ្នកទិញទាំងអស់ប្រុងប្រយត្ន័ខ្ពស់ក្នុងរដូវភ្ជុំបិណ្ឌបន្ទាប់ពីមានពលរដ្ឋពីរនាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី នៅក្នុងខេត្ត ព្រៃវែង និងខេត្តស្វាយរៀងក្នុងពេលថ្មីៗនេះ។ ដោយ ÷ វាសនា











