សភាអ៊ីស្រាអែល អនុម័តរដ្ឋាភិបាលរួបរួមជាតិ

2023/10/13 04:04:33 pm        383

សភារបស់ប្រទេសអ៊ីស្រាអែល បានអនុម័តរដ្ឋាភិបាលរួបរួមគ្រាអាសន្នរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ រួម​មាន​ទាំង​សមាជិក​សភា​បក្ស​ប្រឆាំង​និយម​កណ្តាល​មួយ​ចំនួន ដើម្បីបង្ហាញការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​សង្រ្គាម​ជាមួយ​ក្រុម​ហាម៉ាស​នៅតំបន់ហ្គាហ្សា។

រដ្ឋាភិបាល ត្រូវបាន​អនុម័ត​បន្ទាប់​ពី​ការ​វាយប្រហារ​កាល​ពី​ថ្ងៃសៅរ៍​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម Hamas ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បាន​បញ្ជាក់​ពីការព្យួរ​ច្បាប់​នយោបាយ​ធម្មតា​ក្នុង​អំឡុង​ពេល​វិបត្តិធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល។ នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Benny Gantz និងសមាជិក​គណបក្ស​និយម​កណ្តាល​តូច​មួយរបស់លោក នឹងចូលរួមជាមួយក្រុមចម្រុះរបស់លោក Netanyahu ជា​រដ្ឋាភិបាល​ស្តាំនិយម នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ដែលលោក Gantz ធ្លាប់​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​កាលពីពេលមុន។

ពលរដ្ឋអ៊ីស្រាអែលជាង ១.៣០០នាក់ ត្រូវបានសម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហា​រនេះ ហើយជាង ១០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរនៅក្នុងតំបន់ហ្គាហ្សា ដោយ​មាន​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​លេច​ចេញជា​បណ្តើរៗពីគណនីរបស់អ្នកនៅរស់រានមានជីវិត និងវីដេអូតាមទូរស័ព្ទចល័ត។ ទិដ្ឋភាព​នយោបាយរបស់អ៊ីស្រាអែល ដែលបានបែកបាក់គ្នាយ៉ាងជូរចត់អស់រយៈពេលជាច្រើនខែ ជុំវិញ​ការ​ជំរុញដ៏ចម្រូងចម្រាស់ក្តៅគគុកដោយរដ្ឋាភិបាលរបស់ លោក Netanyahu ដើម្បី​ផ្លាស់​ប្តូរ​ប្រព័ន្ធ​តុលាការ ជំរុញឱ្យមានជម្លោះរវាងក្រុមអ្នកគាំទ្រជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី និង​ប្រជាជនអ៊ីស្រាអែល ដែលប្រកាន់លទ្ធិសេរីនិយម មិនទាក់ទងសាសនា។ មេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងសភា អតីតនាយករដ្ឋមន្ត្រីលោក Yair Lapid បាន​បដិសេធ​មិន​ចូលរួមក្នុងរដ្ឋាភិបាលរួបរួម ដែលរួមមានក្រុមស្តាំនិយមជ្រុល ក្នុងចំណោមពួកគេ គឺ​រដ្ឋ​មន្ត្រី​សន្តិសុខ លោក Itamar Ben-Gvir៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm