ប្រជាជនអ៊ីស្រាអែលនៅទីក្រុង Tel Aviv បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ជនរងគ្រោះក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេស។
កាលពីថ្ងៃសៅរ៍ ទី ៧ ខែតុលា ក្រុមហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មានពីមុនមក លើប្រទេសអ៊ីស្រាអែលបណ្តាលឲ្យមនុស្សជាង ១.៣០០ នាក់ស្លាប់ ដែលធ្វើឱ្យវាក្លាយជាការវាយប្រហារដ៏ឃោឃៅបំផុតលើជនស៊ីវិលក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ មនុស្សជាង ១០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ហើយនៅតែស្ថិតក្នុងការឃុំខ្លួនរបស់ក្រុមហាម៉ាស។
លោក Ran Oren បានផ្តល់ទៀនសម្រាប់ការគោរពវិញ្ញាណក្ខន្ធ ដែលត្រូវបានប្រារព្ធឡើងនៅជុំវិញអាងទឹកមួយកន្លែងនៅកណ្តាលទីក្រុង Tel Aviv បាននិយាយថា ទៀននីមួយៗដែលបានផ្តល់ឲ្យ តំណាងឱ្យជនរងគ្រោះម្នាក់នៃការវាយប្រហារ។ លោកនិយាយថា ការគោរពវិញ្ញណក្ខខន្ធ ត្រូវបានធ្វើឡើងក្នុងគោលបំណង«បំភ្លឺពេលងងឹតនេះ»។
អ្នកឈរមើល រាប់សិបនាក់អាចត្រូវបានគេមើលឃើញថាបានប្រមូលផ្តុំគ្នានៅជុំវិញកន្លែងគោរព្ធវិញ្ញាណក្ខន្ធបណ្តោះអាសន្នមួយកន្លែង ដោយពួកគេមួយចំនួនដុតភ្លើងទៀននៅតាមអាងទឹក។ អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចចលនាក្រុមហាម៉ាសដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការវាយប្រហារដ៏ឃោឃៅបំផុតមកលើជនស៊ីវិលជនជាតិជ្វីហ្វចាប់តាំងពីមានការសម្លាប់រង្គាល។
ចាប់តាំងពីពេលនោះមក យន្តហោះរបស់អ៊ីស្រាអែល បាននិងកំពុងបាញ់ផ្លោងមកលើតំបន់ហ្គាហ្សា ដោយការវាយប្រហារតាមអាកាសយ៉ាងខ្លាំងដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៤០០នាក់៕


