សហជីពកម្មករសម្ព័ន្ធយានយន្តអាមេរិក ពង្រីកកូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្ត Ford ក្នុង​ជំហានដ៏គួរឱ្យភ្ញាក់ផ្អើល

2023/10/13 05:18:48 pm        378

កាលពីថ្ងៃពុធ (១២ តុលា) សហជីពកម្មករនៃសម្ព័ន្ធយានយន្ត (UAW) របស់សហរដ្ឋអាមេរិក បាន​បិទ​រោងចក្រដ៏ធំបំផុតរបស់ក្រុមហ៊ុនរថយន្ត Ford នៅទូទាំងពិភពលោក ដោយ​បញ្ឈប់​ការ​ផលិត​រថយន្ត​ភីកអាប់ ជាមួយនឹងមានការព្រមានតិចតួច នៅក្នុងការកើន​ឡើងយ៉ាង​ខ្លាំង​នៃ​កូដកម្ម ដែលមានគោលដៅរយៈពេល ៤សប្តាហ៍របស់សហជីពមួយនេះ ប្រឆាំង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្តធំៗទាំងបីរបស់សហរដ្ឋអាមេរិក។

សហជីព UAW ​បាននិយាយថា សមាជិកសហជីពចំនួន ៨.៧០០នាក់ ធ្វើការនៅរោង​ចក្រ​រថយន្ត​ដឹក​ទំនិញ នៅរដ្ឋ Kentucky របស់ក្រុមហ៊ុនរថយន្ត Ford បានបន្តធ្វើកូដកម្ម បន្ទាប់​ពី​សហជីព​បាន​និយាយថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំលេខ២ របស់សហរដ្ឋអាមេរិកមួយនេះ បាន​បដិសេធ​មិន​បន្ត​ការ​ចរចាជុំវិញកិច្ចសន្យាការងារ។

ក្រុមហ៊ុនផលិត​រថយន្តជាច្រើន បានផ្តល់ជូនការដំឡើងប្រាក់ឈ្នួលដំបូងច្រើនជាងពីរដង យល់​ព្រម​ដំឡើងប្រាក់ឈ្នួលក្នុងករណីមានអតិផរណា និងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​បណ្តោះអាសន្ន ប៉ុន្តែសហជីពចង់បានប្រាក់ឈ្នួលខ្ពស់ជាងនោះទៀត ហើយពួក​គេ​ក៏​ចង់​បាន​ការ​លុបចោលប្រព័ន្ធប្រាក់ឈ្នួលពីរជាន់ និងការពង្រីក​សម្ព័ន្ធ​សហជីព​ទៅ​ជា​រោង​ចក្រ​ថាមពលថ្ម នៅក្រុមហ៊ុនរថយន្តទាំងបីនោះ។

ការស​ម្រេចរបស់ប្រធានសហជីពកម្មករនៃសម្ព័ន្ធយានយន្តអាមេរិក (UAW) លោក Shawn Fain ក្នុងការបិទបណ្តាញដំឡើង ដែលផលិតរថយន្តភីកអាប់ខ្នាតធំ និងរថយន្ត​ខ្នាត​តូច​របស់​ក្រុម​ហ៊ុន Ford គឺជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុននេះ ដែលអាច​បំផ្លាញ​ប្រាក់​ចំណេញ​ពេញ​មួយ​ឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្តទំនើបធំជាងគេលំដាប់ទី២ របស់សហរដ្ឋអាមេរិក មួយ​នេះ​យ៉ាង​ឆាប់រហ័ស៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm