ក្រុម Hamas អំពាវនាវឱ្យមានការតវ៉ានៅទីក្រុងហ្សេរុយសាឡឹមខាងកើត និងតំបន់ West Bank

2023/10/13 05:42:54 pm        435

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលកំពុងគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានអំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្រោក​ឡើងនៅថ្ងៃសុក្រនេះ ដើម្បីតវ៉ាចំពោះការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ៊ុម​ព័ទ្ធ ដោយជំរុញឱ្យពលរដ្ឋប៉ាឡេស្ទីន ដើរដង្ហែរទៅកាន់វិហារអ៊ីស្លា Al-Aqsa នៅ​ទីក្រុង​ហ្សេរុយ​សាឡឹមខាងកើត និងប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលនៅតំបន់កាន់កាប់ West Bank​។ អ៊ីស្រាអែល បាននឹងកំពុងបាញ់ផ្លោងមកលើតំបន់ហ្គាហ្សា ដោយការវាយប្រហារតាមអាកាស និង​ការបាញ់កាំភ្លើងធំ ជាការសង​សឹក​ចំពោះ​ការ​វាយ​លុក​របស់​ក្រុម​ហាម៉ាស​ក្នុង​ប្រទេស​អ៊ីស្រាអែល​ក្នុងស​ប្តាហ៍នេះ។

យោងតាមមន្ត្រីប៉ាឡេស្ទីន បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ១.៥០០ នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​​ប្រហារ​នេះ។ អំពើហឹង្សានៅតំបន់ហ្គាហ្សា បានបន្ត​ភាព​តាន​តឹង​នៅក្នុង​ទីក្រុង​ហ្សេរុយ​សាឡឹម​ខាង​កើត និងនៅតំបន់ West Bank ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤នាក់ ក្នុងអំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​របស់​ក្រុមហាម៉ាសកាលពីថ្ងៃសៅរ៍ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលអំពាវនាវឱ្យមាន «ការ​ចល័តជាទូទៅ» ក្រុមហាម៉ាស់ បានជំរុញឱ្យពលរដ្ឋប៉ាឡេស្ទីន តវ៉ានៅក្នុង​បរិវេណ​វិហារ​អ៊ីស្លាម Al-Aqsa ជាកន្លែងបរិសុទ្ធមួយក្នុងចំណោមកន្លែងពិសិដ្ឋបំផុតនៅមជ្ឈិមបូព៌ា ហើយ​ស្នាក់​នៅ​ទី​នោះពេញមួយថ្ងៃសុក្រនៅពេលប្រជាជនមូស្លីមប្រារព្ធការអធិស្ឋានប្រចាំសប្តាហ៍ដ៏ធំ។ បរិវេណនេះគឺជាផ្នែកពិសិដ្ឋបំផុតទី៣ របស់សាសនាឥស្លាមបន្ទាប់ពីទីក្រុង Mecca និង Medina និង​ពិសិដ្ឋបំផុតសម្រាប់ជនជាតិជ្វីហ្វ ដែលហៅវាថាជាប្រាសាទភ្នំ។

ការប៉ះ​ទង្គិចគ្នានៅបរិវេណនេះ បានជួយបញ្ចប់សង្គ្រាមអ៊ីស្រាអែល-តំបន់ហ្គាហ្សា រយៈពេល ១១ ថ្ងៃកាល​ពី​ខែឧសភា ឆ្នាំ ២០២១។ ក្រុមហាម៉ាស់បានជំរុញប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ​ធ្វើបាតុកម្ម ប្រមូលផ្តុំគ្នា និងប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល និងជាមួយ​អ្នក​តាំង​លំ​នៅ​ឋាន​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm