អគ្គស្នងការរង​នគរបាលជាតិ ជំរុញ​ដល់​នគរបាល​អត្តសញ្ញាណ​ប័ណ្ណ​ទាំង​អស់​ពន្លឿន​ការ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ ​ជូនពលរដ្ឋ

2021/06/03 10:45:52 am        847

ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​ ជំនាញ​អត្តសញ្ញាណ​កម្ម​ទាំងអស់ ​ត្រូវ​ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ជូន​ប្រជាពលរដ្ឋ​ ចាប់ពី​អាយុ​១៧​ឆ្នាំ​ឡើងទៅ ​ឱ្យ​បាន​ច្រើន​ ដើម្បី​ប្រជា​ពល​រដ្ឋ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ចុះឈ្មោះ​ និង​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ ​និង​ ឆ្នាំ​២០២៣​ ខាងមុខ​ឱ្យបាន​គ្រប់គ្នា​ នៅ​គ្រា​ដែល​ពេលវេលា​នៃ​ការរៀបចំ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ​និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ កាន់តែ​ខិត ជិត​មកដល់​ហើយ​នោះ​។

ការ​ជំរុញ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ​គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ ​តាមរយៈ​វីដេអូ​ពី​ចម្ងាយ ​ស្តីពី​ត្រួតពិនិត្យ​លទ្ធផល​សកម្មភាព​អនុវត្ត​ការងារ​រយៈពេល​១​ខែ ​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ លើ​ការងារ​ការពារ​សន្តិសុខ​រក្សា​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម ​និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ នា​ថ្ងៃទី​២ ខែមិថុនា ម្សិលមិញ​នេះ នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​លើកឡើងថា ​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស ​ហើយ​មិន​ត្រូវ​ឲ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នោះឡើយ ។​ឯកឧត្តម​ ក៏បាន ព្រមាន​ដាក់​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ដែល​អនុវត្ត​ការងារ​មិនល្អ​នៅ​មូលដ្ឋាន ​និង​មិនបាន​យកចិត្តទុកដាក់​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​ផងដែរ​។

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានលើកឡើង​ទៀតថា «​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​យកចិត្តទុកដាក់ ​និង​ប្រុងប្រយ័ត្ន​ចំពោះ​បទល្មើស​វិធាន​ក្រសួងសុខាភិបាល​ដែល​បង្ក​ឱ្យមាន​ហានិភ័យ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ​ក្នុងករណី​ដែល​បណ្តែត​បណ្តោយ​ឱ្យ​មាន​ការបើក​ក្លឹប​កម្សាន្ត​ជួបជុំគ្នា​ផឹកស៊ី ច្រៀង​រាំ​សប្បាយ​ល្មើស​វិធាន​ក្រសួងសុខាភិបាល ​គឺ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ​ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ថ្នាក់លើ​ ហើយ​កុំ​ឆ្លើយថា​បទល្មើស​កើត​ហើយ​ថា ​មិនដឹង​នោះ​»​។

ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ដាក់​ចេញ​នូវ​ការអនុវត្ត​វិធានការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើងវិញ​ នៅក្នុង​រាជធានី​ភ្នំពេញ ​នៅ​បន្ទាប់​ដែល​រាជធានី​ភ្នំពេញ​ត្រូវបាន​ ដក​បម្រាម​បិទ​ខ្ទប់​អត្រា​ នៃ​បទល្មើស​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​កើត ​និង​កើន​ឡើងវិញ​ដែល​គិត​ជា​មធ្យម ​ក្នុង​រយៈពេល​០២​ថ្ងៃ​ យ៉ាងហោចណាស់​មាន​មនុស្ស​១​នាក់​ស្លាប់​។ ​ជាង​នេះ​ថែមទៀត​ក៏បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ ​ដែល​ជាប់​នឹង​ទន្លេ​ត្រូវ​អនុវត្ត​របស់​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក្នុង​ការ​ឱ្យ​រុះរើ​បែរ​ចិញ្ចឹម​ត្រី​ និង​ផ្ទះ​បណ្តែត​ទឹក ​ឱ្យ​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ដើម្បី​ការពារ​និរន្ត​ភាព​បរិស្ថាន​ទឹកទន្លេ​ស្អាត​ ពីព្រោះ​ការ​ចិញ្ចឹម​ត្រី និង​ការធ្វើ​ផ្ទះ​បណ្តែត​ទឹកទន្លេ​បង្ក​ឱ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ផងដែរ​៕

​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am