ប្រទេសអ៊ីស្រាអែល បានប្រមូលកងទ័ពនៅជិតព្រំដែនជាមួយតំបន់ហ្កាហ្សា សម្រាប់ការរីកកាន់តែធំ ជាក់ស្តែងនៃការប្រយុទ្ធគ្នា ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលយ៉ាងតិច ១.៣០០នាក់ និងប៉ាឡេស្ទីន១.៥០០នាក់។ ការត្រៀមលក្ខណៈសម្រាប់ការវាយលុកលើដីគោក កំពុងត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដែលបានចាប់ចំណាប់ថ្នូរជាង ១០០ នាក់។ អ៊ីស្រាអែល បានសងសឹកការវាយប្រហារតាមអាកាសជាច្រើនថ្ងៃ ហើយ បានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងថាមពលអគ្គិសនីដល់តំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចនៅក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍។ លោកបានថ្កោលទោសអ្វីដែលលោកចាត់ទុកថា «ការរាលដាលភេរវកម្ម» របស់ក្រុមសកម្មប្រយុទ្ធ។ ទោះជាយ៉ាងណា លោកបានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទប់ខ្លួនឯង ទៅនឹង ស្ថានភាពផ្សេងគ្នា។ លោក Blinken និយាយថា «វាមានសារៈសំខាន់ខ្លាំង ក្នុងការចាត់វិធានការប្រុងប្រយ័ត្នជាមុនទាំងអស់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល» ។ លោកក៏បានជំរុញអ្នកការទូត ឱ្យប្រើឥទ្ធិពលរបស់ពួកគេជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ថ្នូរ ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។
ទោះជាយ៉ាងណា អ្នកវិភាគនិយាយថា នោះពុំមែនជាអាទិភាពកំពូលរបស់អ៊ីស្រាអែលនោះទេ។ លោក Efraim Inbar ប្រធានវិទ្យាស្ថានទីក្រុងហ្សេរុយសាឡឹមសម្រាប់យុទ្ធសាស្រ្ត និងសន្តិសុខបាននិយាយថា ចំណាប់ថ្នូដែលក្រុមហាម៉ាសចាប់បានគឺជាបញ្ហាមនុស្សធម៌។ ហើយក្នុងករណីប្រតិបត្តិការយោធា ពួកគេគ្រាន់តែជាការពិចារណាបន្ទាប់បន្សំប៉ុណ្ណោះ។ លោកបាននិយាយបន្ថែមថា នៅពេលណាក៏ដោយ ដែលអ៊ីស្រាអែលត្រៀមសម្រាប់ការឈ្លានពាន ពួកគេប្រហែលជានឹងចូលទៅ៕
