សមត្ថកិច្ច​ខេត្ដ​សៀមរាប ចាប់ខ្លួន​មេក្លោង​ល្បី​រៀបចំ​លក់​ដី​ខ្យល់ និង​ឆបោក​ឈ្មោះ ផូ ស៊ីផា តាម​ដីកា​តុលាការ

2021/06/03 05:36:14 pm        2.0 K

​សៀមរាប ​៖ មេ​ឈ្មួញ​រៀបចំ​ដី​ខ្យល់​លក់ ​និង​​ជន​ឆបោក​ម្នាក់ ​នៅ​ខេត្តសៀមរាប ​ត្រូវបាន​កង​កំលាំង​សមត្ថកិច្ច​ខេត្ដ​ ធ្វើការ​ចាប់ខ្លួនបាន​ហើយ នៅ​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០២១​នេះ ​ទៅតាម​ដីកា​បង្គាប់​ឲ្យ​​នាំខ្លួន​លេខ​១៧៣/២១ ​ចុះ​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២១ របស់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប ​នៃ​ពាក្យ​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ។

ជន​ត្រូវ​ចោទ​នេះ មានឈ្មោះ​ផូ ស៊ីផា អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ​ស្រុក​ប្រាសាទបាគង​ខេត្ដ​សៀមរាប ​មុខរបរ​គួកជេរដី ​ហើយ​ជននេះ ​គេចវេស មិន​ព្រម​ចូលខ្លួន ​ទៅតាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង ។

​យោង​តាម​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា​ ពីបទ​“​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ ​ដោយ ​សុចរិត​” និង​បទ “​ប្រឆាំង​ និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ ​ស្រុក​បន្ទាយស្រី ​ខេត្តសៀមរាប​។

បើតាម​ខ្លឹមសារ​នៃ​បណ្តឹង​ ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ​ខែមីនា ​ឆ្នាំ​២០២១​នោះ ​គណៈកម្មការ​សុរិយា​ដី​ខេត្ត​ និង​ស្រុក​បន្ទាយស្រី ​បាន​ចុះ​បោះ​បង្គោល​ព្រំ លើ​ក្បាលដី​ជា​ប្រភេទ​ប្លង់​រឹង​ទាំង​៦​ក្បាលដី ​ដែល​មាន​ចំនួន​សរុប​២១.៤​ហិកតា ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​(​ជិត​ទីតាំង​គម្រោង បុរី​អង្គរ​លែ​ន ម៉ាក្ស​)​។ ក្នុងពេលដែល​ក្រុម​គណៈកម្មការ​ចំរុះ ​កំពុង​ប្រតិបត្តិការ​ស្រាប់តែ​លោក ផូ ស៊ីផា បាន​ចុះ​មក​រារាំង​ដក​បំផ្លាញ​បង្គោលព្រំ ​ដោយ​ការ​ស្រែក​ជេរប្រមាថ​ជាមួយ​ចារឹក​ច្រងេងច្រងាង​បែប​មនុស្ស​ពាល ​មក​លើ​សមត្ថកិច្ច​ និង​ម្ចាស់​ដី ​កំពុង​អនុវត្ត​ តួនាទី​របស់​ពួកគេ​។​ជាង​នោះ​ទៅទៀត លោក ផូ ស៊ីផា ​បាន​យក​គ្រឿងចក្រ​អ៊ី​ច​ស្កា​រ មកកាយ​ហ៊ុមព័ទ្ធ​ព្រំ ដី​រំលោភ​លើ​ដី​ស្របច្បាប់ ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (​ប្លង់រឹង​) ត្រឹមត្រូវ ​ក្នុង​គោលបំណង​លក់​ទៅ​អោយ​ក្រុមហ៊ុន​ពុះ​ឡូត៍​ក្នុងស្រុក​មួយ​។ លោក ផូ ស៊ីផា នេះ​ល្បី​ខាង​រៀប​ដី​ខ្យល់ ​លក់​ពី​មួយ​ដាក់​ទៅមួយ​ តាម​រូបភាព​លក់​អោយ​អ្នក​ចាស់​រួចហើយ​ លក់​បន្ត​ទៅ​អោយ ​អតិថិជន​ថ្មីៗ​ទៀត​ ជាន់​កម្មសិទ្ធិ​គ្នា​ជាច្រើន​ ទោះជា​ដឹង​មាន​ម្ចាស់​ហើយក៏​ដោយ​។​ ក្រៅពី​បណ្តឹង​ចាប់ខ្លួន​ខាងលើ បច្ចុប្បន្ន ផូ ស៊ីផា នេះ​ក៏មាន បណ្តឹង​ជាច្រើន​ទៀត បាន​ប្តឹង​ចូល​ទៅ​កាន់​តុលាការ ពី “​បទ​ក្បត់​ទុកចិត្ត​”​។

បើ​តាម​ដើមបណ្ដឹង​ ដដែល បាន​ឲ្យ​ដឹងទៀតថា លោក ផូ ស៊ីផា កំពុង​មាន​អ្នក​អន្តរាគមន៍ ជួយ​អោយ​នៅ​ក្រៅ​ឃុំ​។ ម្ចាស់​បណ្តឹង​ទាំងអស់ ​ដែល​ដាក់​បណ្តឹង​នៅ​តុលាការ​ បាន​ស្នើ​សុំ​ដល់​អ្នក​ដែល​ចង់​ជួយ​ ផូ ស៊ីផា ​កុំ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ ​ទុក​ភារកិច្ច​នេះ​ ឲ្យ​តុលាការ ធ្វើការ​ស៊ើបអង្កេត​សិន ព្រោះ​បណ្តឹង​របស់​របស់ ផូ ស៊ីផា នេះ​មាន​បទល្មើស​ច្រើនណាស់​។

សូម​រំលឹកថា កាលពី​ថ្ងៃទី​០៨ ​ខែមេសា ឆ្នាំ​២០២១ កំលាំង​ចំរុះ​ដឹកនាំ ដោយ​អាជ្ញា​សាលាដំបូង​ខេត្ត​សៀមរាប​ និង​កង​កំលាំង​ប៉ូលិស ក្រុងបាន​ចុះ​អនុវត្ត​ដីកា​សម្រេច​លេខ​ ១៩៩ ចុះ​ថ្ងៃទី​០៤ ​ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ដ​មួយគ្រឿង​ម៉ាក្ស Toyota Lexus RX330​ ពណ៌​មាស ស្លាក​លេខ សៀមរាប ​2B-6806 ជា​កម្ម​សិទ្ធិ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ​ទៅតាម​ដើម​បណ្តឹង​លោក ទូ​ស សា​ភឿន (​អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស​) ពីបទ “​រំលោភ​លើ ​ទំនុកចិត្ត ​និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ​៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្ដន្ទាទោស​ព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា និង​បង្គាប់​អោយ ផូ ស៊ីផា ​សង​សំណង ​ការខូចខាត​៥​ម៉ឺន​ដុល្លារ​ និង​សងជំងឺចិត្ត​៣០​លាន​រៀល ៕

អ​ត្ថបទ ៖ សាវី 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm