កូរ៉េខាងជើងបដិសេធថាអាវុធដែលក្រុមហាម៉ាស ប្រើប្រឆាំងនឹងអ៊ីស្រាអែល ពុំមិនមែនជារបស់ខ្លួនទេ

2023/10/13 09:21:28 pm        671

នៅថ្ងៃសុក្រ (១៣ តុលា) នេះ ប្រទេសកូរ៉េខាងជើង បានបដិសេធថា អាវុធដែលត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល មិនមែនជារបស់ខ្លួននោះទេ ដោយនិយាយថា ការអះអាងដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្វែរការស្តីបន្ទោសរបស់ខ្លួនចំពោះជម្លោះមួយនេះ ទៅប្រទេសទីបីប៉ុណ្ណោះ។

សារព័ត៌មានមួយបានរាយការណ៍នៅសប្តាហ៍នេះ ដោយដកស្រង់សម្តីក្រុមអ្នកជំនាញយោធាថា ពួកសកម្មប្រយុទ្ធហាម៉ាស អាចកំពុងប្រើប្រាស់អាវុធរបស់កូរ៉េខាងជើង ហើយបាននិយាយថាវីដេអូ នៃយុទ្ធជនប៉ាឡេស្ទីន បង្ហាញពីអ្វីដែលទំនងជាគ្រាប់រ៉ុក្កែត ដែលគេសង្ស័យថាមកពីកូរ៉េខាងជើង។ 

សារព័ត៌មានមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានដកស្រង់សម្តីអ្នកជំនាញចារកម្មម្នាក់ថា អាវុធមួយចំនួនដែលក្រុមហាម៉ាសប្រើ ទំនងជាមានប្រភពមកពីប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើង បាននិយាយថា «អង្គភាពសារព័ត៌មានផ្ដេសផ្ដាស់មួយចំនួនរបស់រដ្ឋបាលអាមេរិក និងក្រុមអ្នកជំនាញដ៏លម្អៀង កំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានត្រឹមត្រូវ និងមិនពិត ដែលថា «អាវុធរបស់កូរ៉េខាងជើង» ហាក់ដូចជាត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល»។

សារព័ត៌មាន KCNA បាននិយាយថា ជម្លោះអ៊ីស្រាអែលបានលេចចេញជា «បន្ទុកយុទ្ធសាស្ត្រដ៏ធំ» មួយទៀតសម្រាប់ទីក្រុងវ៉ាស៊ីនតោន បន្ថែមពីលើវិបត្តិអ៊ុយក្រែន ហើយបានបង្ហាញពីដែនកំណត់នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកសម្រាប់អនុត្តរភាព និងគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមហាអំណាចសកលតែមួយគត់៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm