ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រេចបន្តការតាមដានលើរុស្ស៊ី ស្ដីពីការរំលោភសិទ្ធិ

2023/10/13 09:30:43 pm        621

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (១២ តុលា) បាន​បន្ត​អាណត្តិ​របស់អ្នករាយការណ៍របស់ខ្លួន ស្តីពីការរំលោភសិទ្ធិក្នុងប្រទេសរុស្ស៊ី រយៈពេល​មួយ​ឆ្នាំ​ទៀត នៅក្នុងការបរាជ័យផ្នែកការទូតលើកទីពីរសម្រាប់ទីក្រុងម៉ូស្គូ ក្នុងរយៈពេលបីថ្ងៃមកនេះ។

ស្ថាប័ន​សិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្ដី​សម្រេច​ដែល​នាំ​មក​ដោយ​ប្រទេស​អឺរ៉ុបមួយចំនួន ក្នុងការបន្តរយៈការងាររបស់អ្នកជំនាញសិទ្ធិមនុស្សប៊ុលហ្គារី លោក​ស្រី Mariana Katzarova រយៈពេលមួយឆ្នាំទៀត នៅក្នុងប្រទេសរុស្ស៊ី។

នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ បាន​ធ្វើឱ្យមានការប៉ះទង្គិចផ្នែកការទូតមួយទៀតលើប្រទេសរុស្ស៊ី ដោយការ​អនុម័ត​សេចក្ដី​សម្រេច​លើ​អ្នករាយការណ៍ពិសេស ដោយសម្លេងគាំទ្រចំនួន១៨ ទល់នឹងសម្លេងប្រឆាំងចំនួន ៧សំឡេង។

កាលពីខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សានេះបានសម្រេចថា ខ្លួនត្រូវការ​អ្នក​រាយការណ៍​ពិសេស​ម្នាក់​សម្រាប់​ប្រទេសរុស្ស៊ី ស្របពេលមានការព្រួយបារម្ភអំពីការបង្រ្កាបក្នុងស្រុក ដែលកាន់​តែ​ខ្លាំង​ឡើង​ដោយ​ទីក្រុងម៉ូស្គូ ក្នុងអំឡុងពេលសង្រ្គាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្ដី​សម្រេចដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យទីក្រុងម៉ូស្គូបង្កើត «ទំនាក់​ទំនង​លក្ខណ​ស្ថាបនា និងកិច្ចសហប្រតិបត្តិការពេញលេញ» ជាមួយលោកស្រី Katzarova និង​អនុញ្ញាត​ឱ្យ​មាន​ការចូលដំណើរការបេសកកម្មរបស់លោកស្រី ដោយគ្មានការរារាំង រួមទាំង​ការ​ជួប​ដោយ​សេរី​ជាមួយសង្គមស៊ីវិល និងបុគ្គលដែលកំពុងជាប់ឃុំ ប៉ុន្តែទីក្រុងម៉ូស្គូ បានបដិសេធ​មិន​អនុញ្ញាត​ឱ្យ​លោកស្រីចូលក្នុងប្រទេស ហើយមិនទទួលស្គាល់អាណត្តិរបស់លោកស្រី Katzarova នោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm