ប្រធានាធិបតីហ្គាណា Nana Akufo-Addo កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមាន «សម្ព័ន្ធនៃលទ្ធិប្រជាធិបតេយ្យសកល» ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមហិង្សានៅអាហ្វ្រិកខាងលិច ដែលបាននិងកំពុងរីករាលដាលភាគខាងត្បូងពីសាហែល (Sahel) ឆ្ពោះទៅកាន់ប្រទេសហ្គាណា និងប្រទេសជិតខាង។

លោក Afuko-Addo បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងវ៉ាស៊ីនតោនដែលលោកបានប្រៀបធៀបជំនួយរបស់លោកខាងលិចសម្រាប់អ៊ុយក្រែនជាមួយនឹងការផ្តល់ដល់បណ្តាប្រទេសប្រជាធិបតេយ្យ នៅអាហ្វ្រិកខាងលិចថា«ការគំរាមកំហែងដែលបង្កឡើងដោយក្រុមភេរវករ គឺយើងត្រូវតែចែករំលែកបន្ទុកនៃការប្រយុទ្ធប្រឆាំងនឹងពួកគេ»។
«នេះគឺជាពេលវេលាសម្រាប់សម្ព័ន្ធប្រជាធិបតេយ្យសកល ដែលជាសម្ព័ន្ធនៃឆន្ទៈ ដែលបានប្តេជ្ញាចិត្តក្នុងលុបបំបាត់នូវវត្តមាននៃអំពើភេរវកម្មនិងលទ្ធិជ្រុលនិយមដ៏ឃោរឃៅ»។

ជាមួយនឹងក្រុមសកម្មប្រយុទ្ធឥស្លាមនិយមគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេ សហរដ្ឋអាមេរិកនិងដៃគូលោកខាងលិចផ្សេងទៀត បាននឹងកំពុងស្វែងរក ដើម្បីជួយប្រទេសហ្គាណា និងរដ្ឋនៅអាហ្វ្រិកខាងលិច នៅតាមឆ្នេរសមុទ្រផ្សេងទៀត ពង្រឹងការការពាររបស់ពួកគេ។