កណ្តាល៖ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំ ហើយដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់មជ្ឈដ្ឋានតែងបានគោរពប្រណិបត្តិជាដរាបមក, នាឆ្នាំនេះក៏ដូចប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់នៅគ្រប់ទិសទីទូទាំ ងប្រទេសដែរ នាព្រឹកថ្ងៃទី១៤ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យភ្ជុំនៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងស្រុកព ញាឮ ខេត្តកណ្តាល។

នៅលើឧបដ្ឋានសាលាវត្តវាំងចាស់ ពេលអញ្ជើញដល់ទីអារាម សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិ ត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រុមគ្រួសារបានអ ញ្ជើញបូជាទៀន ធូប ថ្វាយផ្កាចំពោះព្រះពុទ្ធបដិមា និងបា្ររព្ធពិធីសូត្រមន្ត សមាទានសីលតាមទំនៀម ទម្លាប់ព្រះពុទ្ធសាសនា ដើម្បីជាការរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

គួរកត់សម្គាល់ថា ដោយគោរពខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ នៅរៀងរាល់ឆ្នាំ ក្នុងថ្ងៃភ្ជុំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារតែងអញ្ជើញទៅចូលរួមប្រារព្ធពិធីបុណ្យភ្ជុំ នៅវត្តវាំងចាស់ នេះពុំសូវអាក់ខានឡើយ។

តាមរយៈព្រះសង្ឃ តាមរយៈព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ ជាពិសេសការគោរពប្រណិបត្តិដោយសទ្ធាជ្រះថ្លា នូវកិច្ចសាសនានៃពិធីបុណ្យភ្ជុំនាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេច ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា សូមឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជនមាន មាតាបិតា បងប្អូនរបស់សម្តេចទាំងទ្វេរួមមាន៖ វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, វិញ្ញាណក្ខន្ធម ហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្តេចតេជោ ហ៊ុន សែន, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និង អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត, វិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ, វិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ព្រមទាំងញាតិមិត្ត សាច់សាលោហិតទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខហើ យនោះ សូមបានសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

ដោយសេចក្តីជ្រះថ្លា នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនក្រុមគ្រួ សារ សាច់ញាតិ បាននាំយកចង្ហាន់គ្រឿង ឧបភោគបរិភោគ នំចំណី ភេសជ្ជៈ និងបច្ច័យវេរប្រគេនព្រះ សង្ឃ និងចូលរួមរីករាយជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងថ្ងៃបុណ្យភ្ជុំ នៅវត្តវាំងចាស់ នាឱកាសនេះ ។
ទេយ្យទានដែលនាំយកមកប្រគេនព្រះសង្ឈនៅវត្តវាំងចាស់ក្នុងថ្ងៃនេះរួមមាន៖ ទឹកក្រូចចំនួន ២០ កេ ស, ទឹកបរិសុទ្ធចំនួន ៣០ កេស, ទឹកសណ្ដែកចំនួន ៥ កេស, ទឹកគូលែនចំនួន ៥ កេស, ទឹកត្រឡាចចំ នួន ៥ កេស, ទឹកដោះគោខាប់ចំនួន ២ កេស, ស្ករសចំនួន ២០ គីឡូក្រាម, កាកាវចំនួន ៣ កេស, មៀន កំប៉ុងចំនួន ៥ កេស, តែចំនួន ៥ គីឡូក្រាម, ត្រីខចំនួន ៥ កេស, មីចំនួន ៣ កេសធំ, អង្ករចំនួន ៥០០ គី ឡូក្រាម, ត្រីងៀតចំនួន ១០ គីឡូក្រាម, សាច់ក្រកចំនួន ១០ គីឡូក្រាម, នំចិនចំនួន ២ កន្ត្រក, ផ្លែឈើ ចំនួន ៨ កន្ត្រក, ទេយ្យទានរួមទាំងថវិកាចំនួនមួយសែនរៀល មានចំនួន ៣០ កញ្ចប់, ទេយ្យទានរួមទាំ ងថវិកាពីរលានរៀល មានចំនួន ១ កញ្ចប់, ប្រគេនបច្ច័យកសាងចំនួន ដប់លានរៀល។
សម្តេចទាំងទ្វេ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រី ចៅប្រុសស្រី បានអញ្ជើញរាប់បា ត្រ បង្សុកូល ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន វីរជនអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខន្ធជនរួមជាតិខ្មែរស្លូតត្រង់ជាងបីលាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមឱ្យវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានសោយសុខក្នុងឋានសុគតិភពគ្រប់ៗគ្នា។
ម្យ៉ាងវិញទៀត តាមរយៈផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃបុណ្យភ្ជុំនេះ ព្រះថេរានុថេរគ្រប់ព្រះអង្គដែលគង់ក្នុងទីអារាមវត្តវាំងចាស់ ឧទ្ទិសថ្វាយដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារ ជួយប្រោសព្រហ្មប្រសិទ្ធីពរជ័យ សិរីមង្គលគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមមានសុខភាពល្អ បរិបូរណ៍ ជន្មាយុយឺនយូរ ពលំនុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំកំពូលនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែទទួលបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស កាន់តែទទួលបាននូវភាពសុខដុមរមនា រីកចម្រើនគ្រប់ក្រុមគ្រួសារ សូមឱ្យកម្ពុជាជៀសចាកឆ្ងាយពីគ្រោះមហន្តរាយផងទាំងពួង និងរក្សាបាននូវសុខសន្តិភាពជាយូរអង្វែងតរៀងទៅ៕










