ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ដូ​ស​ទី​២ ​ជូន​ពលរដ្ឋ​ទូទៅ​នៅ​ខណ្ឌ​ច្បារអំពៅ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​៨ ខែ​មិថុនា​ខាងមុខ​

2021/06/04 12:43:14 am        415

​ភ្នំពេញ៖ លោក អៀង ផានិត ប្រធាន​ក្រុមទី​១៣ នៃ​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​មណ្ឌល​សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​បញ្ជាក់ ថា សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​មណ្ឌល​សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស គឺ​មាន​សមាជិក​ចំនួន​ ០២​ក្រុម ដោយ​ចាប់​ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ទី​១ ចាប់ពី​ថ្ងៃ​ទី​២៥ ខែឧសភា រហូតដល់​ថ្ងៃទី០​៧ ខែមិថុនា ឆ្នាំ​២០២១ ដោយឡែក​សម្រាប់​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១​។​

​លោក អៀង ផានិត ប្រាប់​BTV ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១​បន្តថា ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង Sinovace ដូ​ស​ទី​១ ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា រហូតមកដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ជូន​ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ បាន​ចំនួន​ជិត​ ៦០០០​នាក់ ក្រោយពេល​បញ្ចប់​សម្រាប់​ដូ​ស​ទី​១​នោះ ក្រុមការងារ​នឹង​បន្ត​ចាក់​នូវ​ដូ​ស​ទី​២​ជូន​ដល់​បងប្អូន​ប​ប្រជាពលរដ្ឋ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ខណ្ឌ​ច្បារអំពៅ រួសរាន់​មក ទទួល​ការចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​បើ​យើង​ចូលរួមបាន​ទាំងអស់គ្នា នោះ​យើង​ហ្នឹង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​កម្ពុជា ក៏​ជា​ពិភពលោក ដែល​កំពុង​វិបត្តិ​កូ​វីដ​១៩ នេះ​។​

​ដោយឡែក​ប្រជាពលរដ្ឋ យុវជន​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃនេះ ​បានបង្ហាញ​ពី​ទឹកចិត្ត​សប្បាយរីករាយ​ដែល​មក​ទទួលយក​វ៉ាក់សាំង និង​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រមុខ​ថ្នាក់ដឹកនាំ​ក៏ដូចជា​ក្រសួងសុខាភិបាល និង​ក្រុមការងារ​គ្រូពេទ្យ​ជួរមុខ​ទាំងអស់ ដែល​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​និង ខិតខំ​បំពេញការងារ​យ៉ាង​ល្អ​លើ​ការចាក់​វ៉ាក់សាំង​ការពារ​ការឆ្លង​កូ​វីដ​១៩​នេះ​៕ ​អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm