ប្រជាជននូវ៉ែលហ្សេឡង់ នៅថ្ងៃសៅរ៍ (ទី១៤ តុលា)នេះ បានចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសកលមួយ ដែលអាចមើលឃើញនាយករដ្ឋមន្ត្រី Chris Hipkins បន្តគ្រប់គ្រងរបស់គណបក្សពលករ រយៈពេល ៣ ឆ្នាំទៀត ឬការផ្លាស់ប្តូរទៅគណបក្សអភិរក្សដែលដឹកនាំដោយលោក Christopher Luxon ។

មេដឹកនាំគណបក្សពលករ លោក Hipkins មានអាយុ៤៥ ឆ្នាំ និងមេដឹកនាំគណបក្សអភិរក្សាលោក Luxon មានវ័យ៥៣ឆ្នាំ កំពុងប្រឈមមុខនឹងការបង្កើតសភាទី៥៤របស់ប្រទេសនេះ។
ទ្វារចូលទៅបន្ទប់បោះឆ្នោត បើកនៅម៉ោង ៩ព្រឹក ( ២០០០ ម៉ោងសកល នៅថ្ងៃសុក្រ) ទោះបីជាអ្នកបោះឆ្នោតជាងមួយលាននាក់ បានបោះឆ្នោតរបស់ពួកគេរួចហើយក្តី។

ការរឹតត្បិត គឺស្ថិតនៅលើអ្វីដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អាចរាយការណ៍អំពីការប្រកួតប្រជែងរហូតដល់ការបោះឆ្នោត បិទនៅម៉ោង៧យប់ នៅថ្ងៃសៅរ៍នេះ។ បន្ទាប់ពីនោះ គណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបញ្ចេញលទ្ធផលបឋម។