ប្រជាជនអូស្ត្រាលី ចាប់ផ្តើមបោះឆ្នោត នៅក្នុងការធ្វើប្រជាមតិជាប្រវត្តិសាស្ត្ររបស់សំឡេងជនជាតិ ដើមភាគតិច

2023/10/14 11:15:37 pm        157

ប្រជាជនអូស្ត្រាលី បានចាប់ផ្តើមបោះឆ្នោត នៅថ្ងៃសៅរ៍ (ទី១៤ តុលា) នៅក្នុងប្រជាមតិជាប្រវត្តិសាស្ត្រ ដែលជាលើកដំបូងក្នុងរយៈពេលជិត២៥ឆ្នាំ ដើម្បីសម្រេចថាតើត្រូវទទួលស្គាល់ប្រជាជនដំបូងរបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញ ដូចដែលបានស្នើសុំដោយក្រុមមេដឹកនាំជនជាតិដើមរបស់ប្រទេសនេះ កាលពី៦ឆ្នាំ    មុន។

នៅឆ្នេរសមុទ្រ Bondi ដែលជានិមិត្តរូបរបស់ទីក្រុងស៊ីដនី អ្នកបោះឆ្នោត បានឈរតម្រង់ជួរ ដើម្បីសរសេរ «Yes » ឬ «No» នៅលើសន្លឹកឆ្នោត បន្ទាប់ពីសំណួរសួរថាតើពួកគេយល់ព្រមកែប្រែរដ្ឋធម្មនុញ្ញដែលមានអាយុ ១២២ឆ្នាំ ដើម្បីទទួលស្គាល់ជនជាតិដើមភាគតិច និងកោះ Torres Strait និងបង្កើត ស្ថាប័នជនជាតិដើមភាគតិច ហៅថា «The Voice to Parliament» ដែលអាចផ្តល់យោបល់ដល់រដ្ឋាភិបាលលើបញ្ហាជនជាតិដើមភាគតិច។

ទ្វារចូលទៅការិយាល័យបោះឆ្នោតបើកនៅម៉ោង ៨ ព្រឹក (ចាប់ពីម៉ោង ២១០០ម៉ោងសកល នៅថ្ងៃសុក្រនៅទីក្រុងស៊ីដនី និងមែលប៊ន ដល់ម៉ោង ២៤០០ ម៉ោងសកល នៅទីក្រុង Perth) ទោះបីជាមនុស្សជាង ៥លាននាក់ បានបោះឆ្នោតរួចហើយនៅមណ្ឌលបោះឆ្នោត មុនកាលកំណត់ នៅក្រៅប្រទេស ឬតាមរយៈការបោះឆ្នោតតាមប្រៃសណីយ៍ក្តី។ ការបោះឆ្នោត គឺជាកាតព្វកិច្ច នៅក្នុងប្រទេសអូស្ត្រាលី។

ការរាប់សន្លឹកឆ្នោត នឹងចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោតបិទនៅម៉ោង៦ល្ងាច (០៧០០ ម៉ោងសកល នៅទីក្រុងស៊ីដនី) ហើយគណៈកម្មាធិការបោះឆ្នោតអូស្ត្រាលី នឹងចេញផ្សាយចំនួនសរុប ដែលបានធ្វើបច្ចុប្បន្នភាព នៅពេលទទួលបានសន្លឹកឆ្នោតមកពីមណ្ឌលបោះឆ្នោត។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm