
លោកប្រធានាធិបតីចូ បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហ្វីឡាឌែលផ្យា (Philadelphia) កាលពីថ្ងៃសុក្រ (ទី ១៣ ខែតុលា) ដើម្បីប្រកាសអ្នកទទួលជំនួយចំនួន ៧ពាន់លានដុល្លារ ជាជំនួយរបស់សហព័ន្ធនៅទូទាំងរដ្ឋចំនួន ១៦សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលអ៊ីដ្រូហ្ស៊ែន ក្នុងតំបន់ចំនួន៧ ដោយជំរុញផ្នែកសំខាន់ៗនៃផែនការ ដើម្បីកាត់បន្ថយការប្រើប្រាស់កាបូនក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
ការប្រកាសផ្តល់មូលនិធិ ដើម្បីជំរុញការផលិត និងការងារប្រើកម្លាំង ត្រូវបានធ្វើឡើង នៅរដ្ឋទីក្រុងហ្វីឡាឌែលផ្យា ជារដ្ឋមួយដែលអាចសម្រេចចិត្តក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដោយបង្ហាញពីអំណាចដែលលោកបៃដិនប្រើ ខណៈដែលលោកចំណាយពេលប៉ុន្មានខែខាងមុខនេះ ដើម្បីផ្តល់ប្រាក់ ដែលទទួលបានពីផ្នែកច្បាប់សំខាន់ៗរបស់លោក ដែលសាធារណជនអាមេរិកភាគច្រើន នៅតែមិន ស្គាល់។
មជ្ឈមណ្ឌលចំនួន៧ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចាប់ពី Exxon Mobil ដល់ Amazon ត្រូវបានជ្រើសរើស ដោយគម្រោងរបស់ពួកគេលាតសន្ធឹងលើរដ្ឋចំនួន ១៦ ចាប់ពីរដ្ឋហ្វីឡាឌែលផ្យា រហូតដល់រដ្ឋកាលីហ្វ័រនីញ៉ា។
កម្មវិធីនេះ មានគោលបំណងផ្តើមការផលិត«អ៊ីដ្រូហ្ស៊ែនស្អាត» រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការ ដើម្បីទទួលបានវាដល់អ្នកប្រើប្រាស់ឧស្សាហកម្មដូចជាក្រុមហ៊ុនផលិតដែក និងរោងចក្រស៊ីម៉ងត៍។