និស្សិតកម្ពុជា៖ យើងខ្ញុំមានសុវត្ថិភាព គឺដោយសារសម្ដេចធិបតី និងភាគីអ៊ីស្រាអែល

2023/10/15 01:38:02 am        179

ភ្នំពេញ៖ ថែ្លងតាមរយៈបណ្ដាញសង្គមនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ និស្សិតកម្ពុជា ដែលកំពុងរៀន និងធ្វើក ម្មសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា ពួកគាត់កំពុងស្ថិតនៅក្នុងតំបន់សុវត្ថិភាពទាំងអស់ គ្នា។

ក្រៅពីឱ្យដឹងថា កំពុងស្ថិតនៅតំបន់សុវត្ថិភាព ពួកគាត់ក៏បានបង្ហាញពីការទទួលបាននូវភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្លាំងពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនានា របស់កម្ពុជា ព្រមទាំងភាគីអ៊ីស្រាអ៊ែលផងដែរ។

ក្រៅពីឱ្យថា ពួកខ្លួនកំពុងស្ថិតនៅតំបន់សុវត្ថិភាព និស្សិតទាំងនោះក៏បានអំពាវនាវដល់និស្សិតផ្សេងៗ ទៀតសូមកុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនអី ព្រោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងភាគីអ៊ីស្រាអែលបានផ្ដោតការយកចិត្តទុកដាក់ខ្លាំង ចំពោះសុខសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា ដែល កំពុងស្ថិតនៅទីនោះ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប ញ្ជាក់តាមរយៈសារសំឡេងពិសេសថា បច្ចុប្បន្នពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន ៤៥២ នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល គឺទទួលបាននូវការការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងពីភាគីអ៊ីស្រាអែល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ទោះបីជាពលរដ្ឋកម្ពុជាកំពុងស្ថិតនៅកន្លែងដែលមានសុវត្ថិភាពក្ដី ក៏កម្ពុជាបានរៀបចំទីកន្លែងសុវត្ថិភាពបន្ថែមទៀតសម្រាប់ពលរដ្ឋទាំងនោះជាដដែល។ ទីកន្លែងសុវត្ថិភាពនោះ ត្រូវបានរៀបចំនៅតំបន់ព្រំដែនរវាងអ៊ីស្រាអែល ជាប់នឹងប្រទេសអេហ្ស៊ីប និង ជាប់នឹងប្រទេសហ្សកដង់។

កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងហាម៉ាស់ ស្ថិតនៅទឹកដីគ្រប់គ្រងដោយប៉ាឡេស្ទីន បានវាយចូលតំបន់ Gaza ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ហើយបណ្ដាឱ្យមានអ្នកស្លាប់ប្រមាណ ១០០០ នាក់ និងអ្នករងរបួសជាច្រើនពាន់នាក់។ បន្ទាប់មក កងកម្លាំងអ៊ីស្រាអែលបានវាយបកលើកងកម្លាំងហាម៉ាស់វិញ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនពាន់នាក់ដូចគ្នា។ បច្ចុប្បន្នស្ថានភាពនៅទីនោះ នៅបន្តតានតឹងនៅឡើយ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm