ប៉ាឡេស្ទីន ៖ ក្បួនរថយន្តដឹកជំនួយ រៀបចំដោយអង្គការសប្បុរសធម៌ចម្រុះជាតិនៅប្រទេសអេហ្ស៊ីប បានចាប់ផ្តើមធ្វើដំណើរ ចូលទៅកាន់ទីក្រុង Ismailiaមុនពេលបន្តដំណើរទៅកាន់តំបន់ព្រំដែន Rafah ឆ្លងកាត់ចូលតំបន់ហ្គាហ្សាស្រ្ទីប ។
ក្បួនរថយន្តនេះ រៀបចំឡើងដោយក្រុមសម្ព័ន្ធជាតិដើម្បីជនស៊ីវិល និងសកម្មភាពអភិវឌ្ឍន៍ ដែលមានអង្គការសប្បុរសធម៌ជាច្រើនរបស់អេហ្ស៊ីប ។
មន្រ្តីមួយរូបមកពីអឌ្ឍចន្ទក្រហម និងអ្នកស្ម័គ្រចិត្តផ្តល់ជំនួយម្នាក់ និយាយថា ជើងហោះហើរដឹកជំនួយថ្មី បានទៅដល់ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ជាទីដែលសម្ភារៈជំនួយ ត្រូវបានរក្សាទុករហូតដល់ការចែកចាយសុវត្ថិភាពចូលទៅកាន់តំបន់ហ្គាហ្សាស្រ្ទីប ត្រូវបានគេធានាបាន ។
អេហ្ស៊ីប និយាយថា តំបន់ព្រំដែន Rafah ដែលតភ្ជាប់ឧបទ្វីបស៊ីណៃជាមួយតំបន់ហ្គាហ្សាស្រ្ទីប នៅបន្តបើក បើទោះបីជាការធ្វើចរាចរណ៍ ត្រូវបានបង្អាក់អស់រយៈពេលជាច្រើនថ្ងៃក៏ដោយ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីនមួយនេះ ។
ដោយឡែក មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា សហរដ្ឋអាមេរិក បានធ្វើការជាមួយអេហ្ស៊ីប អ៊ីស្រាអែល និងកាតា កាលពីថ្ងៃសៅរ៍ ដើម្បីបើកព្រំដែនឆ្លងកាត់ ៕

