អាមេរិក ៖ សូរ្យគ្រាស បានចាប់ផ្តើម ពេលដែលព្រះច័ន្ទធ្វើដំណើឆ្លងកាត់ចន្លោះផែនដី និងព្រះអាទិត្យ នៅតំបន់ជ្រលងភ្នំព្រះ ស្ថិតក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។ សូរ្យគ្រាសនេះ អាចមើលឃើញផងដែរនៅអាមេរិកខាងត្បូង ។
ព្រះច័ន្ទដែលស្ថិតនៅចំណុចឆ្ងាយបំផុតពីផែនដី ពុំបានបិទតាំងព្រះអាទិត្យទាំងស្រុងនោះទេ ពេលដែលចាប់ផ្តើមសូរ្យគ្រាស ជាហេតុធ្វើឲ្យកើតមានរង្វង់ភ្លើង ជុំវិញផ្ទៃងងឹតរបស់ព្រះច័ន្ទ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក NASA បានឲ្យដឹងថា នៅសហរដ្ឋអាមេរិកជាកន្លែងដែលអាចមើលឃើញសូរ្យគ្រាសធំជាងគេបំផុតនោះ មើលឃើញសូរ្យនៅថ្ងៃសៅរ៍ នៅតាមរដ្ឋជាច្រើន ចាប់ផ្តើមពីវេលាម៉ោង ៩ និង ១៣នាទីព្រឹកតទៅ រួមទាំងនៅរដ្ឋ Oregon បន្ទាប់មករដ្ឋ California, Nevada, Utah, Arizona, New Mexico និងរដ្ឋ Texas ។
បន្ទាប់មកផ្លូវរបស់សូរ្យគ្រាស កើតមាននៅតំបន់មួយចំនួននៅប្រទេសម៉ិកស៊ិក ក្វាតេម៉ាឡា បេលី នីការ៉ាហ្គ័រ ប៉ាណាម៉ា កូឡុំប៊ី និងប្រេងស៊ីល មុនពេលវាលិចនៅមហាសមុទ្រអាត្លង់ទិក ៕

