សៀមរាប៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ នេះ ភ្ញៀវទេសចរ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១៣-១៥ ខែ តុលា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១៣២.០៥១នាក់ក្នុងនោះ ៖
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥.៤៤៩ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨១.៥៤២ នាក់ ។ សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ៤៣.៩០៧ នាក់ ។ ភ្ញៀវទេសចរបរទេស មានចំនួន ៦.៦០២ នាក់៕







