អ៊ីរ៉ង់៖ អគ្គិភ័យដ៏ធំមួយនៅឯរោងចក្រចម្រាញ់ប្រេងមួយកន្លែងជិតរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ បានបន្ដឆេះឈានចូលដល់ថ្ងៃទី២នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលក្រុមអគ្គិភ័យនៅតែតស៊ូដើម្បីពន្លត់អណ្ដាតភ្លើងនោះ។
អគ្គិភ័យបានឆាបឆេះឡើងនៅឯក្រុមហ៊ុនប្រេងTondgooyan Petrolchemical ដែលកាន់កាប់ដោយរដ្ឋស្ថិត នៅភាគខាងត្បូងក្រុងតេអេរ៉ង់ កាលពីយប់ថ្ងៃពុធដោយបានបញ្ជូនផ្សែងខ្មៅខ្មួលខ្មាញ់ទៅក្នុងអាកាសពីលើ រដ្ឋធានី។
ទីភ្នាក់ងារព័ត៌មានសាណារបស់ក្រសួងប្រេង បាននិយាយថា អគ្គិភ័យបានកើតឡើងដោយសារការលេច ធុងផ្ទុកកាកសំណល់២ធុងនៅឯរោងចក្រ។
ក្រុមអាជ្ញាធរ បានអោយដឺងដំបូងៗថា មានអណ្ដាតភ្លើងបានទៅប៉ះនឹងបំពង់បង្ហូរប្រេងនៅឯរោងចក្រចម្រាញ់ប្រេង។
សីតុណ្ហភាពក្នុងក្រុងតេអេរ៉ង់ឡើងជិតដល់៤០អង្សា កាលពីថ្ងៃពុធម្សិលមិញ។
កាលពីអតីតកាល អាកាសធាតុរដូវក្ដៅច្រើនតែបង្កអោយមានអគ្គិភ័យជាញឹកញាប់៕ អត្ថបទ៖ មករា