ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អែលស៊ីស៊ី (Abdel Fattah el-Sisi) បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការឆ្លើយតបរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ពេលកំពុងនិយាយជា មួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោកអង់តូនី ប៊ី្លនខិន ( Antony Blinken) ដោយហៅការវាយលុកលើតំបន់ហ្គាហ្សាថាជា «ការដាក់ទណ្ឌកម្មរួម»។

លោកអែលស៊ីស៊ី បានប្រាប់លោកប្ល៊ីនខិន កាលពីថ្ងៃអាទិត្យថា «ប្រតិកម្មបានជ្រុលហួសពីសិទ្ធិការពារខ្លួន ដោយប្រែទៅជាការដាក់ទណ្ឌកម្មរួមសម្រាប់មនុស្ស ២,៣លាននាក់នៅតំបន់ហ្គាហ្សា» នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។ ការអធិប្បាយនេះ គឺជាសេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ខ្លាំងបំផុតមួយចំនួនរបស់ប្រទេសអេហ្ស៊ីប ចាប់តាំងពីការសម្លាប់រង្គាលកាលពីសប្តាហ៍មុន នៅឯពិធីបុណ្យប្រគុំតន្ត្រីអ៊ីស្រាអែល បានប្រែក្លាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ទៅជាសង្រ្គាមពេញទំហឹង។ ប្រទេសអេហ្ស៊ីប បានក្លាយជាចំណុចកណ្តាលរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងចរចាជាមួយប្រទេសនេះ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអាមេរិក និងជនបរទេស ចូលទៅអេហ្ស៊ីបពីតំបន់ហ្គាហ្សា។

សង្គ្រាមកាន់តែធំ ធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំង ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅព្រំដែន អ៊ីស្រាអែលទីពីរ។
មេដឹកនាំអេហ្ស៊ីបរូបនេះ ក៏បានប្រាប់លោកប្ល៊ីនខិនថា សង្រ្គាមអាចមានផលប៉ះពាល់ដល់តំបន់ទាំងមូល ទោះបីជាលោក បានអះអាងថា អេហ្ស៊ីប នៅតែជាសម្ព័ន្ធមិត្តរបស់ជនជាតិជ្វីហ្វក្តី៕