សម្តេច​តេ​ជោ ជំរុញ​ដល់​គ្រប់​គណបក្សនយោបាយ ​ចូលរួម​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ​ដោយ​មិន​គិត​ពី​និន្នាការ

2021/04/27 09:59:58 am        26

ភ្នំពេញ ៖ ​ក្នុងឱកាស​ផ្ដល់​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​ជំរុញ​ដល់​សប្បុរសជន​នានា និង​គ្រប់​គណបក្សនយោបាយ​ អោយ​ចូលរួម​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​។


នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ​ក្នុង​ឱកាស​​​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​៥​ពាន់​គ្រួសារ (​គោលដៅ​ទី​១) ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ សម្តេចតេជោ ​​បាន​គូសបញ្ជាក់ថា សម្រាប់​ខេត្តបន្ទាយមានជ័យ​ ឆ្នាំ​ណា​ក៏ត្រូវ​រង​នូវ​ទឹកជំនន់​ដែរ​ សម្រាប់​អំណោយ​នៅថ្ងៃនេះ ​គ្រាន់តែ​ជា​ការ​ដោះ​ទាល់​ភ្លាមៗ​ មួយ​រយះ​ប៉ុណ្ណោះ​។ ​យ៉ាងណា រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ​នឹង​នៅតែ​បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់ ក៏ដូចជា​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​។

សម្ដេច​ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ដែល​សម្តេច​តេ​ជោ ​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​នេះ ​មិនមែន​មានន័យថា ​ការផ្ដល់​ជំនួយ​ជូន​ពួកគាត់​ត្រូវ​បាន​បញ្ចប់​ឡើយ​។ ក្នុងន័យនេះ​ សម្តេច​តេ​ជោ បាន​ជំរុញ​ដល់​សប្បុរសជន​នានា និង​បណ្ដា​គណបក្ស​នានា​ ត្រូវ​ចូលរួម​ក្នុង​ការ​ជួយផ្ដល់​ទៅតាម​លទ្ធភាព​នៅក្នុង​គ្រា​ដែល​ពលរដ្ឋ​កំពុង​ជួប​ការលំបាក​នេះ ​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​។

សូមជម្រាបថា ថ្មីៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជម្រាប​ទៅ​អាជ្ញាធរ​រាជធានី ខេត្ត ជាពិសេស​ខេត្ត​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​លោក​ កឹម សុខា និង​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ។ ដោយ​សម្តេច​ បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា​កិច្ចការ​រួមគ្នា​គ្រប់​បណ្តា​គណបក្សនយោបាយ​ គ្រប់​អ្នកនយោបាយ​ និង​គ្រប់​សប្បុរសជន​ដែល​ចង់​ចូលរួម​។​ ត្បិត​កិច្ច​ការដែល​យើង​កំពុង​ធ្វើជា​កិច្ចការ​មនុស្សធម៌ ​ហើយដោយ​មិន​ប្រកាន់​បក្ខពួក​នយោបាយ​ទេ​ គឺ​គិត​ពី​ប្រជាជន​រស់​រានមានជីវិត និង​ទទួល​បាន​នូវ​ការ​គាំពារ ​ការរីកចំរើន​ទាំងអស់គ្នា​៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm