ចំនួនជនជាតិអាមេរិកដែលបានស្លាប់ដោយសារសង្គ្រាមនៅអ៊ីស្រាអែល បានកើនឡើងដល់ ៣០នាក់កាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានរាយការណ៍យ៉ាងទូលំទូលាយមួយថា៖«នៅពេលនេះ យើងអាចបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋអាមេរិកចំនួន ៣០នាក់។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះជនរងគ្រោះ និងក្រុមគ្រួសារនៃអ្នករងគ្រោះ ទាំងអស់»។

សេចក្តីថ្លែងការណ៍នោះ ក៏បាននិយាយផងដែរថា មានពលរដ្ឋអាមេរិកចំនួន ១៣ នាក់ ដែលទីកន្លែងលាក់ខ្លួនរបស់ពួកគេ មិនត្រូវបានគេដឹង។ សេចក្តីថ្លែងការណ៍ក៏ បានឲ្យដឹងទៀតថា មន្ត្រីសហរដ្ឋអាមេរិក បានទាក់ទងជាមួយក្រុមគ្រួសាររបស់ពួកគេ នេះបើយោងតាមរបាយការណ៍ជាច្រើន។
ចំនួននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពពីអ្វីដែលបានផ្តល់កាលពីថ្ងៃសៅរ៍ នៅពេលដែលក្រសួងការបរទេសបានបញ្ជាក់ថា ជនជាតិអាមេរិក ២៩នាក់ ត្រូវបានសម្លាប់ និង ១៥នាក់បាត់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយកាលពីថ្ងៃសៅរ៍ថា៖«រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការ២៤ម៉ោងដើម្បី កំណត់កន្លែងលាក់ខ្លួនរបស់ពួកគេ ហើយកំពុងធ្វើការជាមួយរដ្ឋាភិបាលអ៊ីស្រាអែលលើគ្រប់ទិដ្ឋភាពនៃវិបត្តិចំណាប់ថ្នូររួមទាំងការចែករំលែកព័ត៌មានសម្ងាត់ និងការដាក់ពង្រាយអ្នកជំនាញមកពីទូទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាលអ៊ីស្រាអែលអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ថ្នូរទាំងនោះ»។
