កូរ៉េខាងត្បូងដាក់គោលដៅលើក្រុមហ៊ុនសាងសង់នាវាមុជទឹករបស់កោះតៃវ៉ាន់ ខណៈបារម្ភពីការសងសឹកសេដ្ឋកិច្ចរបស់ចិន

2023/10/16 07:08:30 pm        151

ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានលើកឡើងពីហានិភ័យនៃការសងសឹកសេដ្ឋកិច្ចរបស់ចិន នៅពេលដែលពួកគេបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាសមុទ្រ SI Innotec កាលពីឆ្នាំមុន ពីបទបំពានច្បាប់ពាណិជ្ជកម្ម សម្រាប់ការងាររបស់ខ្លួនលើកម្មវិធីនាវាមុជទឹកយោធាថ្មីរបស់កោះតៃវ៉ាន់ នេះបើយោងតាមឯកសាររបស់នគរបាលបានឃើញដោយសារព័ត៌មាន រ៉យទ័រ និងមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ។

នៅក្នុងលិខិតបញ្ជាក់មួយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ទៅកាន់ចៅក្រម ដែលព្យាយាមចេញដីការចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុន SI Innotec លោក ផាក ម៉ាលស៊ីក (Park Mal-sik) នគរបាលបាននិយាយថា ក្រុមអាជ្ញាធរមានការភ័យខ្លាចម្តងទៀតនៃទណ្ឌកម្មដ៏ធំទូលាយ ដែលដាក់ដោយទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៦ បន្ទាប់ពីទីក្រុងសេអ៊ូល បានសម្រេចចិត្តដំឡើងកម្មវិធី THAAD ដែលជាប្រព័ន្ធប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក ហើយចិនបានយល់ព្រមដកវិធានការទាំងនោះចេញ កាលពីចុងឆ្នាំ២០១៧។

លិខិតបញ្ជាក់នោះបាននិយាយថា និយតករនៃរដ្ឋបាលគ្រប់គ្រងកម្មវិធីការពារជាតិ (DAPA) បានប្រាប់ក្រុមហ៊ុនម៉ៅការបន្ត ដែលមិនស្គាល់អត្តសញ្ញាណថា រដ្ឋាភិបាលមាន «ការព្រួយបារម្ភអំពីការនាំចេញ» ទាក់ទងនឹងកោះតៃវ៉ាន់ ហើយ «ប្រកាន់ជំហរប្រុងប្រយ័ត្នបំផុត» លើការអនុម័តបែបនេះ។

នៅក្នុងលិខិតបញ្ជាក់ត្រាបិទនោះបានឲ្យដឹងថា នគរបាលបានលើកឡើងពីប្រតិកម្មដ៏ខឹងសម្បាររបស់ប្រទេសចិន នៅក្នុងរបាយការណ៍របស់សារព័ត៌មាន រ៉យទ័រ ឆ្នាំ២០២១ អំពីក្រុមហ៊ុនម៉ៅការគ្រឿងយុទ្ធោបករណ៍ការពារជាតិ ព្រមទាំងក្រុមអ្នកជំនាញមកពីកូរ៉េខាងត្បូង និងប្រទេសចំនួនប្រាំមួយផ្សេងទៀត ដែលកំពុងធ្វើការលើកម្មវិធីនាវាមុជទឹករបស់តៃវ៉ាន់។ ក្រុមហ៊ុនបច្ចេកវិទ្យា SI Innotec ដែលត្រូវបានពិន័យ កាលពីខែសីហា ឆ្នាំ២០២២ និងលោក ផាក ដែលបានទទួលការផ្អាកការកាត់ទោសជាប់ពន្ធនាគារ បានបដិសេធថាមិនបានប្រព្រឹត្តខុសនោះទេ ព្រមទាំងបានបន្តប្តឹងឧទ្ធរណ៍ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm