កម្ពុជាប្រកាសស្វាគមន៍ប្រទេសលើពិភពលោកជួយដល់កម្ពុជា លើការសង្រ្គោះរងគ្រោះថ្នាក់ដោយសារមីន

2023/10/16 09:12:52 pm        117

ភ្នំពេញ៖ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍ចំពោះការជួយ​ឧបត្ថម្ភ​គាំទ្រប្រកបដោយទឹកចិត្តសប្បុរសពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដល់ការប្រព្រឹត្តិទៅនិងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។

ការថ្លែងបែបនេះ ខណៈឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ​អាជ្ញាធរមីន អញ្ជើញចូលរួម​កិច្ច​ប្រជុំត្រៀមយុទ្ធសាស្រ្តសម្រាប់ជំរុញសកលភាវូបនីយកម្មសកម្មភាពមីន ដែលមានការចូលរួម​ពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, ឯកឧត្តម Igor Driesman ប្រធានជ្រើសតាំងនៃសហភាពអ៊ឺរ៉ុប, ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ និងជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥, ឯកឧត្តម Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងស្ថានទូតប្រចាំកម្ពុជា, តំណាងUNDP ប្រចាំកម្ពុជា លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា​ និងអង្គការ ICRC នៅនិវេសនដ្ឋានសហភាពអឺរ៉ុបប្រចាំកម្ពុជានាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងអង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះរង​គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ដែលប្រព្រឹត្តឡើងពី​ថ្ងៃទី១៧ដល់១៩តុលា២០២៣នេះ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់សន្និសីទ​ត្រួតពិនិត្យ​ឡើងវិញ​លើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភព​លោក​ដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា​សម្រាប់​ឆ្នាំ​២០២៤ កម្ពុជាត្រៀមលើកយកនូវរបៀបវរៈ ​និងផែនការសកម្មភាពអាទិភាពចំនួន ៤ មកពិភាក្សា ទី១ ការផ្សព្វផ្សាយ​ជំរុញការ​អនុវត្តអនុសញ្ញាអូតាវ៉ា ​ទី២ជំរុញការងារបោសសម្អាតមីន​ដើម្បី​ឆ្ពោះទៅរកពិភពលោកគ្មានមីន ទី៣ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងទី៤នោះគឺកិច្ចសង្រ្គោះជនមានពិការភាពដោយសារគ្រប់មីន ​សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព។

ជាការគាំទ្រដល់កម្ពុជានៅក្នុងកិច្ចប្រជុំនោះ ​ឯកឧត្តម Msserer ​ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា​បានលើកឡើងអំពីលទ្ធផលការងារសម្រេចបានបញ្ហាប្រឈម​ និងបញ្ហានៅសេសសល់មួយចំនួន ដែលប្រទេសអាល្លឺម៉ង់​បានបំពេញក្នុងក្របខណ្ឌ​អនុសញ្ញា​អូតាវ៉ានិងក្នុងនាមជាប្រធាន​កិច្ចប្រជុំរដ្ឋ​ភាគី​លើកទី២១នៃអនុសញ្ញាអូតាវ៉ា ​ឯកឧត្តមបានស្វាគមន៍ ​និងត្រៀមខ្លួនដើម្បីចូលរួមគាំទ្រ​កម្ពុជាក្នុងនាមជាប្រធាន ​និងធ្វើម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ សម្រាប់​ឆ្នាំ២០២៤។

ដោយឡែកឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi)វិញក្នុងនាមជាប្រធានជ្រើសតាំង​អនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ ​ បានសម្តែងនូវការគាំទ្រកម្ពុជា និងត្រៀមជួយកម្ពុជា ដើម្បី​ទទួលបានជោគជ័យក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំសម្រាប់ឆ្នាំ២០២៤ ហើយប្រទេសជប៉ុន​បានត្រៀមខ្លួចរួចជាស្រេចសម្រាប់ការធ្វើជាប្រធាន ​និងម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា។

ឯកឧត្តម អាត់ស៊ូហ្ស៊ី Atsushi ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះសមិទ្ធ ផលបោសសម្អាតមីន​នៅ​កម្ពុជា និងកោតសរសើរចំពោះការធ្វើជាម្ចាស់របស់កម្ពុជា ក្នុងសន្និសីទសកលលើកទី៣ ស្តីពីកិច្ច​សង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។

បន្ថែមពីនេះ ឯកឧត្តមក៏​ស្នើសុំឱ្យអង្គប្រជុំទាំងមូល​យកប្រទេសកម្ពុជាជាគំរូ ពីព្រោះប្រទេសកម្ពុជា​ទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងកិច្ចការនយោបាយការបញ្ចប់សង្រ្គាម ​ការស្វែងរកសន្តិភាព និង កិច្ចការបោសសម្អាតមីនជាដើម៕អត្ថបទ ភារម្យ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm