លោក Lavrov ទៅដល់ប្រទេសចិន នៅមុនដំណើរទស្សនកិច្ចរបស់លោក Putin

2023/10/16 09:53:13 pm        106

អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីលោក Sergei Lavrov បានទៅដល់ទីក្រុងប៉េកាំងហើយ នៅថ្ងៃចន្ទ (ទី១៦ ខែតុលា) នេះ ពោលគឺនៅមុនមានដំណើរទស្សនកិច្ច ដែលត្រូវរំពឹងទុករបស់លោកប្រធានាធិបតី Vladimir Putin ទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងការជួបប្រជុំតំណាងនៃប្រទេសចំនួន ១៣០ ដែលកិច្ចពិភាក្សានឹងត្រូវគ្របដណ្ដប់ដោយសង្រ្គាមអ៊ីស្រាអែល និងតំបន់ហ្គាហ្សា។

នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Putin ទៅកាន់ប្រទេសមហាអំណាចមួយរបស់ពិភពលោក គិតចាប់តាំងពីការបញ្ជូនទ័ពចូលលុកលុយអ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅលើវេទិកាបណ្ដាញសង្គម X (ពីមុន Twitter) ថា លោក Lavrov កំពុងស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ក្នុងនាមជាផ្នែកនៃគណៈប្រតិភូរុស្ស៊ី។

គួរបញ្ជាក់ដែរថា ទីក្រុងប៉េកាំងកំពុងធ្វើជាម្ចាស់ផ្ទះទទួលតំណាងមកពីប្រទេសចំនួន១៣០ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ ដើម្បីប្រារព្ធខួប ១ទសវត្សរ៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយ (BRI) ដែលជាគម្រោងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ប្រធានាធិបតីចិនលោក Xi Jinping ដើម្បីពង្រីកវិសាលភាពសកលរបស់ប្រទេសចិន។

ប៉ុន្តែក្រសែផ្នែកទាំងអស់ នឹងបាញ់ឆ្ពោះទៅលើលោក Putin ដែលកាលពីខែមុន បានប្រាប់រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងប៉េកាំងលោក Wang Yi នៅទីក្រុង Saint Petersburg ថា លោក «ទទួលយកដោយរីករាយ» សម្រាប់ការអញ្ជើញរបស់លោក Xi ឲ្យទៅទស្សនកិច្ចប្រទេសចិន ដើម្បីពិភាក្សាក្នុងពិធីជួបជុំ BRI ។

ការពឹងផ្អែកជាយុទ្ធសាស្ត្ររបស់មេដឹកនាំរុស្ស៊ីលើប្រទេសចិន ចាប់ផ្ដើមមានកាន់តែខ្លាំងឡើងៗ ចាប់តាំងពីបានធ្វើការលុកលុយលើប្រទេសជិតខាងអ៊ុយក្រែន ដែលបានធ្វើឲ្យប្រទេសរបស់លោកស្ថិតក្នុងភាពឯកោអន្តរជាតិ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm