ប្រធានាធិបតីស្រីលង្កាច្រានចោលការអះអាងពីអន្ទាក់បំណុល ក្នុងកិច្ចសហប្រតិបត្តិការជាមួយចិន

2023/10/16 10:07:58 pm        127

ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានច្រានចោលការអះអាង ដែលថា ប្រទេសរបស់លោក កំពុងធ្លាក់ចូលទៅក្នុងអ្វី ដែលគេហៅថា «អន្ទាក់បំណុល» ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ China Media Group (CMG) នៅទីក្រុងកូឡុំបូ រដ្ឋធានីនៃប្រទេសស្រីលង្កា លោក Wickremesinghe បានសង្កត់ធ្ងន់ថា ប្រទេសអាស៊ីខាងត្បូងមួយនេះ មានសមត្ថភាពថ្លឹងថ្លែងលើការចំណាយ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងអន្តរជាតិ សម្រាប់ខ្លួនឯងផ្ទាល់។

លោក Wickremesinghe បាននិយាយថា៖ «នោះមិនមែនជាការពិតនោះទេ។ យើងគ្រាន់តែធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ជាតិរបស់យើងតែប៉ុណ្ណោះ។ យើងធ្វើអ្វីដែលមានប្រយោជន៍ ហើយបញ្ឈប់ភ្លាម នៅពេលដែលការធ្វើនោះមិនទទួលបានប្រយោជន៍។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសចិន បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសយើង។ នៅពេលដែលជម្លោះកើតឡើងក្នុងចំណោមមហាអំណាចធំៗ ក្នុងពិភពលោកបច្ចុប្បន្ន តើពួកយើងគួរធ្វើអ្វីទៅ?»។

លោកប្រធានាធិបតីបានបន្ថែមថា៖ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន បានជំរុញឲ្យមានការពិភាក្សានានា។ ឧទាហរណ៍គម្រោងកំពង់ផែអន្តរជាតិ Hambantota នៅប្រទេសស្រីលង្កា បានបង្កឲ្យមានការរិះគន់។ តែទោះជាយ៉ាងណាក៏ដោយ យើងពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន ហើយយើងនឹងបន្តជំរុញគម្រោងពាក់ព័ន្ធនានា»។

សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំមកនេះ ប្រទេសចិនបានក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា ប្រភពនៃការវិនិយោគបរទេស ដៃគូពាណិជ្ជកម្ម និងជាប្រភពនៃភ្ញៀវទេសចរបរទេស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm