គណះប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីនធ្វើទស្សនកិច្ចស្វែងយល់ការផ្តល់សេវាកម្មដល់ជនមានពិការភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ

2023/10/16 10:57:39 pm        64

ភ្នំពេញ ៖  រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) ដើម្បីស្វែងយល់អំពីសកម្មភាពការងារក្នុងការផ្តល់សេវាកម្មគាំទ្រសហគមន៍ឱ្យទទួលបានឱកាសអប់រំការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈការងារ ឬការបង្កើតអាជីវកម្មថ្មីៗ។

ក្នុង នាម សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ជា ប្រធាន អាជ្ញាធរ មីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ ដែលចុះសិក្សាស្វែងយល់អំពីការស្តារកាយសម្បទា និងការលើកកម្ពស់គុណភាពជីវិតដល់ជនមានពិការភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា តាមការផ្តល់សេវាកម្មនានារបស់មជ្ឈមណ្ឌល Exceed Worldwide ដែលបង្កើតឡើងនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៩។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សោដនាកម្មទាំងនេះ គឺកើតឡើងដោយសារកម្ពុជាធ្លាប់បានឆ្លងកាត់នូវពេល វេលាដ៏សែនសោកសៅ និងឈឺចាប់ក្នុងប្រវត្តិសាស្រ្តអស់ជាង ៣ទសវត្សរ៍ ដែលបណ្តាលឲ្យប្រជាជនស្លូតត្រង់ប្រមាណជាង ៦,៥ម៉ឺននាក់ បាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងរងរបួស និងនៅតែបន្តរងគ្រោះជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ស្លាកស្នាមទាំង នោះ ក៏បង្ហាញផងដែរអំពីភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា។ កម្ពុជាបានបង្ហាញប្រាប់ពិភពលោកថា ទោះបីជាកម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា កម្ពុជានៅតែអាចស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភាពក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ 

ឆ្លៀតក្នុងឱកាសនោះ ក្នុងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌល Exceed Worldwide ដែលចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងគាំទ្រធ្វើឱ្យប្រសើរឡើងដល់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm