ចិនបង្កើនទុនវិនិយោគប្រមាណប្រាំមួយរយលានដុល្លារ លើគម្រោងថាមពលស្អាតនៅកម្ពុជា

2023/10/16 05:11:30 pm        304

ភ្នំពេញ ៖ ក្រុមហ៊ុន China Datang Corporation Ltd. បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់សម្តេ ចធិបតី ហ៊ុន ម៉ាណែត និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លារ ដើម្បីជាការរួ មចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។​

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុ ញ្ញាតឱ្យលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣» នៅរដ្ឋធា នីប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថែ្លងអំណរគុណចំពោះសម្តេចធិបតីនាយ ករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួ រសម ព្រមទាំងបានថ្លែងអំណរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាលើគម្រោងចំនួនពីរ គឺគម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និងគម្រោង ទី២ គឺអនុស្ថានីយតង់ស្យុងខ្ពស់ភ្នំពេញ-បាត់ដំបងប្រវែង ២៩០ គីទ្បូម៉ែត្រ។ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លារបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអា ទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ថ្មីនេះ ។

ក្នុងជំនួបនេះ, សម្តេចធិបតី បានស្វាគមន៍ និងបង្ហាញនូវក្ដីរីករាយចំពោះជំនួបពិភាក្សាជាមួយថ្នាក់ដឹក នាំក្រុមហ៊ុន China Datang Corporation Ltd. និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបា នបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅកម្ពុជា ហើយដែលបានដំណើរការដោយជោ គជ័យ។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀ តរបស់ក្រុមហ៊ុនក្នុងវិស័យថាមពលនៅកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm        1
លោកជំទាវពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាទទួលថវិកាអបអរទិវា៨ឧសភាពីសប្បុរសជន
2025/04/25 07:56:19 pm        1
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា
2025/04/25 07:19:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍

2025/04/25 08:55:47 pm
​ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm
​រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm
​អ៊ុយក្រែនប្រាប់ថា ជំហររបស់ខ្លួនត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សាក្រុងឡុងដ្រ៍
2025/04/25 08:12:43 pm
​រុស្ស៊ីសម្លាប់មនុស្ស ៥នាក់នៅអ៊ុយក្រែន ពេលប្រេសិតពិសេសអាមេរិកទៅដល់ទីក្រុងម៉ូស្គូ
2025/04/25 08:08:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am