
អាជ្ញាធរយោធានៅភាគខាងត្បូងអ៊ុយក្រែន បានរាយការណ៍តាមតេឡេក្រាមថា រុស្ស៊ីបានបន្ថែមនាវាបំពាក់ដោយមីស៊ីលចំនួនពីរគ្រឿងបន្ថែមទៀត ទៅឲ្យកងនាវាសមុទ្រខ្មៅរបស់ខ្លួន។
នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីថ្មីចំនួនពីរគ្រឿង មានវត្តមានរួចហើយ និងកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធដ៏សកម្ម នៅក្នុងសមុទ្រខ្មៅ រួមជាមួយនឹងនាវាមុជទឹកមួយគ្រឿង។
របាយការណ៍នោះ បានប៉ាន់ប្រមាណថា នាវាទាំងនេះ អាចបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅ Kalibr ដល់ទៅ២០គ្រាប់។
អាជ្ញាធរ បានព្រមានថា ការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីល មានកម្រិតខ្ពស់ ហើយបានជំរុញឲ្យអ្នកស្រុកយកចិត្តទុកដាក់នឹងការព្រមាននេះ ហើយទៅកាន់ទីជម្រកសុវត្ថិភាព ប្រសិនបើចាំបាច់។
កងទ័ពជើងទឹកអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីមាននាវាចម្បាំងសរុបចំនួន ៧គ្រឿង ដែលបំពេញកាតព្វកិច្ចប្រយុទ្ធនៅសមុទ្រខ្មៅ កាលពីថ្ងៃទី១៤ ខែតុលា។