​ កិច្ចប្រជុំប្រចាំឆ្នាំស្តីពីបម្រែបម្រួលអាកាសធាតុនៅកម្ពុជា នឹងត្រឡប់មកវិញជាមួយនឹងរបៀបវារៈដ៏ធំបំផុត

2023/10/16 05:42:40 pm        109

ភ្នំពេញ៖ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ក្នុងខេត្តសៀមរាប ដែលនឹងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញមកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងកម្រឹតដ៏ខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តនៃកិច្ចប្រជុំនេះ។ 

កិច្ចប្រជុំនេះ នឹងប្រារព្ធធ្វើនៅសណ្ឋាគារបុរីអង្គរ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាមពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ដោយលើកឡើងនូវចំនុចសំខាន់ៗមកបង្ហាញ ព្រមទាំងមានសុន្ទរកថាមកពីតំណាងស្ថានទូតអូស្ត្រាលី ស្ថានទូតអាមេរិក និងស្ថាប័នផ្សេងៗទៀតផងដែរ។ 

អូស្រ្តាលីជាដៃគូផ្លូវការគាំទ្រកម្មវិធីកិច្ចប្រជុំឆ្នាំនេះ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ក្រៅពីនេះ កម្មវិធីនេះ ក៏ទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID) ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO), អង្គការអុកស្វាម (Oxfam) និង Kosher Climate ព្រមទាំងមានអ្នកឧបត្ថម្ភជាច្រើនទៀតដែលគ្រោងនឹងប្រកាសនាពេលខាងមុខ។

ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលអូស្ត្រាលីជាដៃគូផ្លូវការនៃកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣នេះ។ ប្រទេសអូស្ត្រាលីប្តេជ្ញាធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ កសាងវិស័យថាមពលស្អាត និងជួយកម្ពុជាសម្រេចបានគោលដៅអព្យាក្រឹតភាពការបូនត្រឹមឆ្នាំ ២០៥០»។

ឯកឧត្តម ចាស្ទីន វ៉ាយអេត បានបន្ថែមទៀតថា៖ «កម្មវិធី CAPRED នឹងរៀបចំកិច្ចពិភាក្សាស្តីពី កសិកម្មឆ្លាតវៃខាងអាកាសធាតុ វិថីឆ្ពោះទៅកាន់វិស័យផ្គត់ផ្គង់ទឹកស្អាតប្រកបដោយភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងហិរញ្ញប្បទានអាកាសធាតុប្រកបដោយបរិយាបន្ន»។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិក មាន កិត្តិយសណាស់ដែលបានគាំទ្រ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ ដោយមានកិច្ចសហ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត»។

ឯកឧត្តម W. Patrick Murphy បានបន្ថែមទៀតថា៖ «ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូវិស័យសាធារណៈ និងឯកជន អាចធ្វើការរួមគ្នា ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ កិច្ចប្រជុំនេះ ជាឱកាសដ៏ល្អក្នុងការចែករំលែកព័ត៌មាន និងការកសាងភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដែលបាននឹងកំពុងធ្វើការលើបម្រែបម្រួលអាកាសធាតុនៅទីនេះ ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងលើសកលលោក»។

ពិព័រណ៍ស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលត្រូវបានឧបត្ថម្ភដោយ SDC នឹងបង្ហាញពីគំនិតផ្តួចផ្តើម និង ផលិតផលផ្តោតសំខាន់លើបម្រែបម្រួលអាកាសធាតុ។ លោក Markus Bürli នាយក SDC បានលើកឡើងថា៖ «យើងត្រូវធ្វើឱ្យប្រាកដថា រាល់បច្ចេកវិទ្យា និងសេវាកម្មដែលមានស្រាប់ជាច្រើន ដែលធ្វើឡើងក្នុងន័យជួយកាត់បន្ថយ និងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ គឺត្រូវបានយកមកអនុវត្ត។ ពិព័រណ៍ដំណោះស្រាយប្រកបដោយនិរន្តរភាព នឹងបង្ហាញនូវបច្ចេកវិទ្យា និងសេវាកម្ម ទាំងនោះ ព្រមទាំងរបៀបដែលពួកវាត្រូវបានយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា»។

កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០២១មក។ កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅឆ្នាំ២០២២ គឺជាសន្និសីទដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលមានអព្យាក្រឹតភាពកាបូន ហើយកិច្ចប្រជុំដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៣ គឺជាកម្មវិធីដំបូងគេដែលទទួលបានអព្យាក្រឹតភាពកាបូនតាមរយៈការទូទាត់ឥណទានការបូន ។ 

កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ នឹងបើកអោយចូលរួមដោយសេរី ហើយសូមអរគុណដល់ការគាំទ្ររបស់អ្នកឧបត្ថម្ភរបស់យើង។ អ្នកចូលរូមត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះ ឱ្យបានកាន់តែឆាប់តាមរយៈ cccs23.org ដើម្បីទទួលបានកន្លែងដើម្បីចូលរួម។ អ្នកដែលមានបំណងចង់ចូលរួមកម្មវិធី ចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនសិន ហើយ ដោយសារតែកន្លែងមានកំណត់ ពួកគេនឹងត្រូវបានទាក់ទងត្រឡប់មកវិញថាតើពួកគេអាចចូលរួមបានដែរឬទេ។

សាធារៈជនត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងការចូលរួមទស្សនាការតាំងពិព័រណ៍ដំណោះស្រាយប្រកបដោយនិរន្តរភាពដែលនឹងចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង៣:៣០ រសៀល នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា នៅក្នុងកន្លែងទទួលភ្ញៀវនៃសណ្ឋាគារបុរីអង្គរ។ ការចូលរួមក្នុងការតាំងពិព័រណ៍នេះ គឺមិនតម្រូវឱ្យមានការចុះឈ្មោះនោះទេ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣
2024/11/16 09:25:46 pm        1
បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
2024/11/16 09:07:59 pm        1
មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្តង់លក់ទំនិញនានាក្នុងពិធីបុណ្យអុំទូក
2024/11/16 03:46:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣

2024/11/16 09:25:46 pm
​បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
2024/11/16 09:07:59 pm
​មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្តង់លក់ទំនិញនានាក្នុងពិធីបុណ្យអុំទូក
2024/11/16 03:46:31 pm
​រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»
2024/11/16 03:34:51 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កើនឡើងដល់ ៣.៤៤៥នាក់
2024/11/16 01:21:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/14 09:40:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/09 11:00:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/16 10:51:28 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am