ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤០ និងវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៥ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណា ងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់កម្ពុជា ដែលមានភាពសេរី យុត្តិធម៌ និងការផ្ទេរអំណាច តាមកា របោះឆ្នោតប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤០ និងវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៥ ដែលបា នប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ចេញផ្សា យឱ្យដឹង។
ប្រភពដដែលបន្តថា ICAPP ក៏បានឱ្យដឹងដែរថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសតភ្ជាប់នូវវ ប្បធម៌ និងអរិយធម៌រវាងដែនដីខ្ពង់រាបហិម៉ាល័យ និងដែនដីទំនាបតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជាប្រ ទេស ដែលលើកកម្ពស់ និងរក្សាបាននូវគុណតម្លៃសន្តិភាព ប្រជាធិបតេយ្យ និងជំនឿសាសនាផងដែរ ៕ ដោយ៖ វង់ សុភាព




