
សេចក្ដីថ្លែងការមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយក្រុមមេដឹកនាំសហភាពអឺរ៉ុបបាននិយាយថា មេដឹនាំបណ្ដាប្រទេសនៃសហភាពអឺរ៉ុបគាំទ្រសិទ្ធិការខ្លួនរបស់អ៊ីស្រាអែល ដែលស្របនឹងច្បាប់មនុស្សធម៌ អន្តរជាតិនិងច្បាប់អន្ដរជាតិ។
ប្រធានជំនួបកំពូលរបស់ក្រុមមេដឹកនាំអឺរ៉ុប លោកឆាល មីសែល បានដាក់ចេញគោលជំហរនៅក្នុងសេចក្ដីថ្លែងការតាមវីដេអូមួយ ដោយបញ្ជាក់ថា ក្រុមមេដឹកាំនឹងជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃអង្គារស្អែកនេះ។
ខណៈមេដឹកនាំសហភាពអឺរុបជាច្រើនរូបជាលើកដំបូងបំផុតដែលក្រុមមេដឹកាំអឺរ៉ុបបានចេញសេចក្ដីថ្លែងការពាក់ព័ន្ធនឹងការវាយប្រហារបស់ក្រុមហាម៉ាស ដែលបានកើតឡើងកាលពីមួយសប្ដាហ៍មុន សេចក្តីថ្លែងការកាលពីថ្ងៃអាទិត្យ គឺជាលើកដំបូងហើយដែលក្រុមប្រឹក្សាអឺរុប បានចេញជារួម។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកឆាល មីសែលបាននិយាយថា យើងសុំថ្កោសទោសយ៉ាងដាច់អហង្ការលើពួកហាម៉ាស និងការវាយប្រហាភេរវកម្មយ៉ាងដ៏ឃោរឃៅរបស់ក្រិមននេះប្រឆាំងនឹងប្រទេសអ៊ីស្រាអែល និងប្រជាជនរបស់អ៊ីស្រាអែល។ដូច្នេះ វាពុំមានភាពត្រឹមត្រូវណាសម្រាប់អំពើភេរវកម្មនោះទេ ហើយយើងសុំអំពាវនាវឲ្យមានការដោះលែងចំណាត់ខ្មាំងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។លោកបន្ដថា ពួកយើងសូមសំដែងនូវសាមគ្គីភាពជាមួយប្រជាជនអ៊ីស្រាអែល ហើយប្រទេសអ៊ីស្រាអែល មានសិទ្ធិការពារខ្លួនដោយអនុវត្ដន៍ពេញលេញស្របតាមច្បាប់អន្ដរជាតិ និងច្បាប់មនុស្សធម៌អន្ដរជាតិ៕