
អ្នកស្ម័គចិត្ដ និងគ្រូពេទ្យបឋមសង្គ្រោះក្នុងតំបន់ហ្កាហ្សា បានសែងសាកសពជាច្រើននាក់ និងបុរសម្នាក់ដែលរងរបួសចេញពីអគារក្នុងសង្កាត់ខានយូនីស (Khan Younis) នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការវាយប្រហាតាមអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃច័ន្ទនេះក្នុងតំបន់ហ្កាហ្សា។
ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃច័ន្ទនេះថា មិនមានការអនុវត្ដន៍បទឈប់បាញ់នៅភាគខាងត្បូងតំបន់ហ្កាហ្សាទេ ទោះបីជាប្រភពសន្ដិសុខក្នុងប្រទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានម្រេចរួចហើយដើម្បីអនុញ្ញាតឲ្យជនបរទេសចេញពីតំបន់ប៉ាឡេស្ទីន ដែលជាប់ក្រោមការឡោមព័ទ្ធ ហើយជំនួយមនុស្សធម៌ក៏ត្រូវបានបញ្ជូនចូលផងដែរ។
ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្ដើមទម្លាក់គ្រាប់បែកក្នុងតំបន់ហ្កាហ្សានៅថ្ងៃទី៧តុលា ដើម្បីសងសឹកទៅនឹងការវាយប្រហារបស់ក្រុមហាម៉ាស ដែលមិនធ្លាប់មានមក អ្នកស្រុកហ្កាហ្សារាប់ពាន់នាក់ បានបាត់បង់ជីវិត ក្នុងនោះរួមមាន បុគ្គលិកពេទ្យបឋមសង្គ្រោះនិងបុគ្គលិកសង្រ្គោះផងដែរ។
យោងតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ២.៧៥០នាក់ ត្រូវបានសម្លាប់ និង៩.៧០០នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧តុលាមក៕