អ៊ីរ៉ង់៖ សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន

2023/10/17 03:19:38 am        478

មន្ត្រីអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី១៦ ខែតុលា)នេះ បាននិយាយថា សហរដ្ឋអាមេរិក បានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្លារួចហើយ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែទទួលខុសត្រូវ ចំពោះបញ្ហានេះ។

សម្រាប់សហរដ្ឋអាមេរិក ប្រទេសមហាអំណាចមួយនេះ កំពុងពង្រឹងអំណាចអាវុធយុទ្ធភណ្ឌរបស់ខ្លួន នៅមជ្ឈិមបូព៌ា ដើម្បីជាការឆ្លើយតបទៅនឹងសង្គ្រាម រវាងសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលគាំទ្រដោយអ៊ីរ៉ង់ ចំពេលមានការភ័យខ្លាចពីការរាលដាលនៃជម្លោះ ក្នុងតំបន់។

នៅពេលត្រូវបានសួរថា តើទីក្រុងតេអេរ៉ង់នឹងចូលទៅពាក់ព័ន្ធទេ ប្រសិនបើសហរដ្ឋអាមេរិកធ្វើដូចនោះ អ្នកនាំពាក្យក្រសួងការបរទេស លោក Nasser Kanaani បាននិយាយថា៖ «អ៊ីរ៉ង់ចាត់ទុកថា សហរដ្ឋអាមេរិកមានទំនាក់ទំនងផ្នែកយោធារួចហើយ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ»។

នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់សហរដ្ឋអាមេរិក ដែលជានាវាធំជាងគេបំផុតរបស់ពិភពលោក មានវត្តមានរួចទៅហើយ នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ហើយគ្រោងនឹងមាននាវាផ្ទុកយន្តហោះទី២ របស់សហរដ្ឋអាមេរិក នៅប៉ុន្មានថ្ងៃខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី១៥ ខែតុលា) ថា នាវាផ្ទុកយន្តហោះនេះ មិនមែនជាការបង្កហេតុនោះទេ ប៉ុន្តែជាការទប់ស្កាត់ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm