
អ្នកនាំពាក្យយោធាជាន់ខ្ពស់អ៊ីស្រាអែលលោក ឧត្តមនាវីឯក Daniel Hagari បាននិយាយនៅថ្ងៃចន្ទនេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានខ្លីមួយជាមួយក្រុមអ្នកយកព័ត៌មានថាពុំមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ ដោយបញ្ជាក់ថា អ៊ីស្រាអែលនៅតែកំពុងបន្ដវាយប្រហាររបស់ខ្លួនទៅលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលត្រូវបានបិទ។
លោកហាហ្ការី បានបន្ថែមថា មានចំណាប់ថ្នូរយ៉ាងហោចណាស់១៩៩នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយទាហានអ៊ីស្រាអែលចំនួន២៩១នាក់ ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧តុលាមក។
លោកហាហ្ការី បានចោទប្រទេសអ៊ីរ៉ង់ថា បានបញ្ជាឲ្យពួកហេសប៊ូឡាវាយប្រហារ កាលពីថ្ងៃអាទិត្យនៅព្រំដែនប្រទេសលីបង់។
ដោយសារតែមានការណែនាំ និងការគាំទ្ររបស់ប្រទេសអ៊ីរ៉ង់ លោកបាននិយាយថា ក្រុមហេសប៊ូឡា បានធ្វើសកម្មភាពវាយប្រហារដើម្បីបង្វែរការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅភាគខាងត្បូងតំបន់កាហ្សានោះ៕