អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទប្រទេសអ៊ីរ៉ង់ បានព្រមានពីសកម្មភាពត្រៀមខ្លួនជាស្រេចប្រឆាំងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ខណៈប្រទេសអ៊ីស្រាអែលត្រៀមការវាយលុកតាមដីគោកទៅលើតំបន់ហ្គាហ្សា។ទីក្រុងតេអេរ៉ង់ បានព្រមានម្តងហើយម្តងទៀត ថាការវាយលុកតាមដីគោកនៅតំបន់ហ្គាហ្សាដែលត្រូវបានរារាំងរយៈពេលយូរ នឹងត្រូវបំពេញដោយការឆ្លើយតបពីសមរភូមិផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការព្រួយបារម្ភ ពីជម្លោះកាន់តែរីកធំ ដែលអាចទាញឲ្យធ្លាក់ចូលជម្លោះក្នុងប្រទេសផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ ខណៈលោកនិយាយយោងទៅរកជំនួបរបស់លោកជាមួយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ថាលទ្ធភាពនៃការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ដោយសម្ព័ន្ធមិត្តប្រឆាំង ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។
កាលពីព្រឹកថ្ងៃចន្ទអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងប្រធានាធិបតីលោក Ebrahim Raisi បាននិយាយថា ពេលវេលាអស់ហើយដើម្បីឈានដល់ដំណោះស្រាយនយោបាយ និងបានព្រមានប្រឆាំងការរីកកាន់តែធំសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ទៅកាន់សមរភូមិមុខដ៏ទៃទៀត។
លោក Amir-Abdollahian បាននិយាយកាលពីថ្ងៃចន្ទថាមេដឹកនាំដ៏រឹងរុស នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើអ្វីក៏ដោយដែលខ្លួនចង់ធ្វើនៅក្នុងតំបន់ហ្គាហ្សានោះទេ។ ប្រសើនបើយើងមិនការពារតំបន់ហ្គាហ្សានៅថ្ងៃនេះ ថ្ងៃស្អែកយើងត្រូវតែការពារប្រឆាំង គ្រាប់បែកផូស្វ័រ នៅមន្ទីរពេទ្យកុមារនៅប្រទេសផ្ទាល់របស់យើង។
អ៊ីរ៉ង់ បានសាទរការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែបានទទូចថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ៕

