ផែនការបទឈប់បាញ់ បានជាប់គាំង ខណៈអ៊ីស្រាអែល​បង្កើន​ការវាយ​ប្រហារ​តាម​អាកាស​លើ​តំបន់ហ្គាហ្សា

2023/10/17 05:16:16 pm        138

ក្តី​សង្ឃឹមសម្រាប់បទឈប់បាញ់ដ៏ខ្លីមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សា ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​កាន់​លិខិត​ឆ្លង​ដែនបរទេសចាកចេញពីក្របខណ្ឌប៉ាឡេស្ទីនត្រូវបានឡោមព័ទ្ធ បានរលាយបាត់ ហើយ​ជំនួយ​ដែលត្រូវនាំយកទៅត្រូវបានរំសាយកាលពីថ្ងៃចន្ទ ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក​កាន់​តែ​ខ្លាំង​របស់អ៊ីស្រាអែល មុនពេលការលុកលុយលើដីដែលគេរំពឹងទុក។

អ្នកស្រុកនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការ​វាយ​ប្រហារ​ពេញ​មួយ​យប់​គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងរយៈពេល៩ថ្ងៃនៃជម្លោះ។ ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បាក់​ស្រុត ហើយចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងច្រើន។ 

កិច្ចខិត​ខំ​ប្រឹងប្រែង​ផ្នែកការ​ទូត​កំពុង​ដំណើរ​ការ​ដើម្បី​ទទួល​បាន​ជំនួយ​ចូល​ទៅ​ក្នុង​តំបន់​រង​ការ​ឡោម​ព័ទ្ធ​ដែលបានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល​ឥតឈប់ឈរ​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​កាលពីថ្ងៃទី ៧ ខែតុលាមក លើអ៊ីស្រាអែល​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ដែល​បាន​សម្លាប់​មនុស្ស​ ១.៣០០នាក់ ជាថ្ងៃដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល៥៧ ឆ្នាំ​របស់​រដ្ឋ​នេះ​។ 

អ៊ីស្រាអែលបានបិទផ្លូវទាំងស្រុង និងត្រៀមការលុកលុយចូលក្នុងតំបន់ហ្គាហ្សា និង​បំផ្លាញ​ក្រុម​ហាម៉ាស ដែលបាន​បន្តបាញ់ស្រោចគ្រាប់រ៉ូកែតលើអ៊ីស្រាអែលចាប់​តាំងពីការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​មួយ​រយៈខ្លីរបស់ខ្លួន។ ទាហានអ៊ីស្រាអែល និងរថក្រោះត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា​រួច​ហើយ​នៅតា​មព្រំដែន។ 

អាជ្ញាធរក្នុងតំបន់ហ្គាហ្សាបាននិយាយថា រហូតមកដល់ពេលនេះមនុស្សយ៉ាងហោចណាស់ ២.៧៥០ នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មួយភាគបួន​នៃ​ពួក​គេ​ជា​កុមារ និងជិត ១០.០០០នាក់ បានរងរបួស។ មនុស្ស១.០០០នាក់ទៀតបានបាត់ខ្លួន ហើយ​គេ​ជឿថា​ស្ថិតនៅក្រោមគំនរបាក់បែក។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្សជាង ៤.១០០​នាក់ ហើយ បានស្លាប់ នៅក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើន​ឡើង​នៅក្នុងការប្រយុទ្ធគ្នារវាងភាគីទាំងពីរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm